ក្រសួងវប្បធម៌បានហៅអ្នកនិពន្ធ និងអ្នកច្រៀងបទ «កណ្តៀវអូនស្រួយ» ដែលធ្វើឲ្យភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក មកអប់រំណែនាំ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោះហៅម្ចាស់បទ «កណ្តៀវអូនស្រួយ» កញ្ញា បរ៉ាម៉ី និងអ្នកនិពន្ធ ឈ្មោះ អ៊ិច ចន្ថា ដែលបាននិពន្ធបទ «កណ្តៀវអូនស្រួយ» និងបទ «ស្រណោះអង្រែ» ដើម្បីទណែនាំពីមន្រ្តីក្រសួងវប្បធម៌ បន្ទាប់ពីបទចម្រៀងពោរពេញដោយអត្ថន័យប៉ះពាល់ដល់សីលធម៌សង្គម។
ការកោះហៅយកមកណែនាំអប់រំនេះបន្ទាប់ពីបទចម្រៀង «កណ្តៀវអូនស្រួយ» បានបង្កប់អត្ថន័យធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់វប្បធម៌ខ្មែរ។ យ៉ាងណាមិញបន្ទាប់ពីរងការរិះគន់បទ ចម្រៀងមួយបទនេះក៏ត្រូវបានលុបចេញពី YOUTUBE ហើយកាលពីម្សិលមិញ។
ក្នុងនោះផងដែរអ្នកនិពន្ធឈ្មោះ អ៊ិច ចន្ថា ក៏បានទទួលស្គាល់កំហុស និងបានសរសេរកិច្ចសន្យាថា នឹងមិននិពន្ធបទចម្រៀងដែលបង្កឱ្យមានការប៉ះពាល់ដល់វប្បធម៌សង្គមជាតិតទៅទៀតទេ៕
Loading...
loading...