ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៧.១លាននាក់ ស្លាប់ជាង ៤០ម៉ឺននាក់ និងជាសះស្បើយជាង ៣.៥លាននាក់!
ដោយ Heng  ថ្ងៃទី 9 June, 2020  ម៉ោង 08:42 | សន្តិសុខ​សង្គម

(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៧,១៨៨,៩៥៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤០៨,២៣០នាក់ និងជាសះស្បើយឡើងវិញ ៣,៥៣០,៤៩៦នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,០២៦,១០៥នាក់ ស្លាប់ចំនួន ១១៣,០៥០នាក់ និងជាសះស្បើយចំនួន ៧៧១,៩៣៥នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩នោះ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៧១០,៨៨៧នាក់ ស្លាប់ចំនួន ៣៧,៣១២នាក់ និងជាសះស្បើយ ៣២៥,៦០២នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៤៧៦,៦៥៨នាក់ ស្លាប់ ៥,៩៧១នាក់ និងជាសះស្បើយ ២៣០,៦៨៨នាក់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...