(ខេត្តកំពង់ចា)៖ សង្សង្វៀនជល់មាន់ខុសចកបាប់មួយកន្លែង ស្ថិតនៅក្នុងភូមិគៀនកេស ឃុំមៀនស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបកាលពីវេលាម៉ោង២ និង៤០នាទី រសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ដោយឃាត់ខ្លួនអ្នលេងភ្នាល់ល្បែងនោះចំនួន១៣នាក់ ម៉ូតូចំនួន១០គ្រឿង និងវត្ថុតាងមួយចំនួនទៀត ។
សមត្ថកិច្ចបានឱ្យដឹងថា ការចុះបង្រ្កាបករណីបេីកលេងល្បែងស៊ីសងដោយខុសច្បាប់នេះ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
ប្រតិបត្តិការនេះឈានទៅដល់ឃាត់ខ្លួនជនសង្ស័យទាំង១៣នាក់ ព្រមទាំងដកហូតបានម៉ូតូ ចំនួន១០គ្រឿង ទូរស័ទ្ទដៃ១១គ្រឿង ប្រាក់រៀលចំនួន២,២៦២,០០០រៀល (បីលានពីរសែនប្រាំមួយម៉ឺនពីរពាន់រៀល) ប្រាក់ដុល្លា ចំនួន១៥៥០ដុល្លា(មួយពាន់ប្រាំរយហាសិបដុល្លាអាមេរិក) កន្ត្រកចំនួន០២ និងស្កុតរុំជើងមាន់ ចំនួន០៥ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕