ចុះបង្ក្រាប​ខុន​ដូ​ ”សោភា” ដែលជនជាតិចិនយកធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀន
ដោយ Heng  ថ្ងៃទី 7 June, 2020  ម៉ោង 07:15 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០២០ នេះ សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចុះបង្ក្រាប​ខុន​ដូ «​សោភា​»​តាម​បណ្តោយ​ផ្លូវ​លេខ​៣៥២​ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដែល​បុរស​ជនជាតិ​ចិន​ម្នាក់ យក​ធ្វើជា​ទីតាំង​កែច្នៃ​ផលិត​គ្រឿងញៀន ។​

​តាម​របាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ទើប​ទទួលបាន​បង្ហាញថា​ មន្ទីរប្រឆាំងគ្រឿងញៀន(​ក​១០) នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន ដឹកនាំ​ដោយ​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ សមត្ថកិច្ចបានចុះបង្ក្រាបបន្ទប់លេខB២០១​ ជាន់ទី២ ក្នុងអគារខុនដូរ«សោភា» និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ីយីរី (HEYIRI)​ ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​ ជនជាតិចិន ព្រមទាំង​វត្ថុតាង​បទល្មើស​ជាច្រើន​ផងដែរ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ចូនទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​១០)​ នៃ​ក្រសួង​មហា​ផៃ្ទ​ ដើម្បីគ្រប់គ្រង និង ចាត់ការ​បន្ត​តាម​នីតិវិធី​។​ ចំណែកវត្ថុតាងមួយចំនួន ដែល​នៅ​សេសសល់ ត្រូវបាន​រក្សាទុក នៅក្នុង​បន្ទប់​ខាងលើ ដោយ​បិទ​ឃ្លុំបេ​ជា​បណ្តោះអាសន្ន ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...