កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មួយករណីថ្មីទៀត ដែលនាំចូលមកពីប្រទេសបារាំង
ដោយ
Heng ថ្ងៃទី
7 June, 2020 ម៉ោង
07:42 |
សន្តិសុខសង្គម
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មួយករណីថ្មីទៀត។ មួយករណីថ្មីនេះ កើតលើប្រជាពលរដ្ឋខ្មែរ មានសញ្ជាតិបារាំង រស់នៅខណ្ឌសែនសុខ។
បើតាមក្រសួងសុខាភិបាល បុរសដែលរកឃើញមានមេរោគកូវីដ១៩នេះ បានធ្វើដំណើរចាកចេញពីប្រទេសបារាំង តាមជើងហោះហើរពីកូរ៉េខាងត្បូង ចូលមកកម្ពុជា។ បុរសរូបនេះ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ហើយត្រូវបានធ្វើតេស្តរកឃើញជំងឺកូវីដ១៩នៅថ្ងៃទី០៦ ខែមិថុនានេះ។
សូមបញ្ជាក់ថា សរុបទាំងករណីថ្មីមួយករណីនេះផង កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន ១២៦នាក់ហើយ។ ក្នុងនោះអ្នកជំងឺ ១២៣នាក់បានព្យាបាលជាសះស្បើយ ហើយអ្នកជំងឺ ៣នាក់ កំពុងសម្រាកព្យាបាលជំងឺ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
