ឃាត់ខ្លួនស្ត្រីម្នាក់ ករណីជួញដូរគ្រឿងញៀន នៅសង្កាត់ស្វាយប៉ាក នៅភ្នំពេញ
ដោយ
Heng ថ្ងៃទី
6 June, 2020 ម៉ោង
10:37 |
សន្តិសុខសង្គម
(ភ្នំពេញ)៖ កម្លាំងជំនាញនគរបាលប៉ុស្តិ៍សង្កាត់ស្វាយប៉ាក បានចុះស្រាវជ្រាវបង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរសារធាតុញៀន ដោយខុសច្បាប់វេលាម៉ោង១០ និង០០នាទី ត្រង់ចំណុច ផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក នៅថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០២០ ។
ជនសង្ស័យឈ្មោះ ហួន ស្រីតូច ហៅបារាំង ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរលក់ដូរ ។ សម្ភារៈដកហូតមាន៖ ក្រាមពណ៌សថ្លាចំនួន ០៧កញ្ចប់ ក្នុងនោះធំ០១កញ្ចប់ ។
កម្លាំងជំនាញប៉ុស្តិ៍ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍នីតិវិធី៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
