(ខេត្តព្រះវិហារ)៖ សមត្ថកិច្ចនគរបាលស្រុកជាំក្សាន្តបានចាប់ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភសេពសន្ទវៈលើចៅស្រីខ្លួនឯងជាអនិតិជនតែមិនសម្រេច។ ហេតុការាណ៍នេះបានកើតឡើងស្ថិតក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺយប់ថ្ងៃទី២ ខែមិថុនាឆ្នាំ២០២០។
លោកអនុសេនីយ៍ឯកចាន់ហ៊ុននាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកន្ទួតបានឱ្យដឹងកាលពីល្ងាចថ្ងៃទី២ ខែមិថុនាឆ្នាំ២០២០ ថាមានករណីប៉ុនប៉ងរំលោភសេពសន្ទវៈលើក្មេងស្រីអនិតិជនត្រង់ចំណុចផ្ទះក្មេងស្រីរងគ្រោះ។ នាយប៉ុស្តិ៍បានបន្តថាបន្ទាប់ពីទទួលបានព័ត៌មានពីអ្នកជិតខាងលោកបានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុនិងឃាត់ខ្លួនជនសង្ស័យមកសួរនាំរួចកសាងសំណុំរឿងបញ្ជូនខ្លួនបន្តមកកាន់អធិការដ្ឋាននគរបាលស្រុកជាំក្សាន្តដើម្បីចាត់ការទៅតាមនីតិវិធីច្បាស់ ។
លោកអនុសេនីយ៍ឯក ចាន់ ហ៊ុន បានឱ្យដឹងទៀតថា ជនសង្ស័យដែលកម្លាំងចាប់វាយខ្នោះមានឈ្មោះ ប៊ូសេងភេទប្រុសអាយុ៧៦ឆ្នាំ មុខរបរកសិករត្រូវជាជីតាក្មេងស្រីរស់នៅក្នុងភូមិឃុំកើតហេតុពីបទប៉ុនប៉ងរំលោភសេពសន្ទវៈទៅលើអនិតិជន។ចំណែកឯកុមារីរងគ្រោះមានឈ្មោះខ.ស.មអាយុ៨ឆ្នាំរស់នៅក្នុងបន្ទុកគ្រួសារជាមួយនិងជនសង្ស័យ៕