(ភ្នំពេញ)៖ កាលពីព្រលប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ កម្លាំង អន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាល ប៉ុស្ដិ៍ ចាក់អង្រែក្រោម បាន ល្បាតក្នុងមូលដ្នានបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរសារធាតុញៀន ដកហូតបាន៣៣កញ្ចប់ និងវត្ថុតាងមួយចំនួន ត្រង់ចំណុចផ្លូវលំភូមិព្រែកតាឡុង១ សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញខ្វល់។
ជនសង្ស័យ ឈ្មោះ រិ ទ្ធ សុវណ្ណ រ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទាប់ជួល ភូមិ ព្រែកតាឡុង១ សង្កាត់ចាក់អង្រែ ក្រោមខណ្ខមានជ័យ ។
វត្ថុតាង និងសម្ភារៈដកហូតរួមមាន ៖ ក្រាមសថ្លា ចំនួន៣៣ កញ្ចប់ ថង់ តូច , សម្ភារៈសម្រាប់ ប្រើប្រាស់គ្រឿងញៀន មួយចំនួន , ជញ្ជីងសម្រាប់ថ្លឹង គ្រឿងញៀនចំនួន១, ដាវកែ ច្នៃ ចំនួន ០២ ដើម ។
បច្ចុប្បន្ន ជនសង្ស័យ ឈ្មោះ រិទ្ធ សុវណ្ណ រ៉ា ឃាត់ខ្លួននៅ អធិការ ដ្នាននគបាលខណ្ឌមានជ័យ ដើម្បីកសាង សំណុំរឿង ចាត់ការតាមនីតិវិធី ៕