ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនសមត្ថកិច្ចឃាត់ខ្លួនបុរសជនបរទេសម្នាក់និងស្ត្រីជនជាតិខ្មែរម្នាក់
ដោយ
Heng ថ្ងៃទី
3 June, 2020 ម៉ោង
10:21 |
សន្តិសុខសង្គម
(ក្រុងកំពត) ៖ នៅវេលាម៉ោង ៩ និង៣០ នាទីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០ កម្លាំងជំនាញ បានបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ឃាត់ខ្លួនបុរសជនបរទេសម្នាក់និងស្ត្រីជនជាតិខ្មែរម្នាក់ និងដកហូតថ្នាំញៀនចំនួន ៤ កញ្ចប់ធំ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ (ស្រី ០១ នាក់) ៖ ទី១.ឈ្មោះ PLASSE STEVE ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិកាណាដា សញ្ជាតិបារាំង ស្នាក់នៅភូមិ/សង្កាត់ខាងលើ ។ ទី២.ឈ្មោះ មិញ ស៊ាលី ភេទស្រី អាយុ ៣៥ ឆ្នាំ នៅភូមិអ្នកលឿង ឃុំសាយខរ ស្រុកព្រៃវែង ខេត្តព្រៃវែង និងដកហូតថ្នាំញៀនចំនួន ០៤ កញ្ចប់។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
