ជនជាតិចិនបើករថយន្តព្រូស លឿនពេកជ្រុលទៅបុករថយន្តវីហ្គោជួសជុលនៅលើចិញ្ចើមផ្លូវ រួចទៅបុកសនឹងម៉ូតូមួយគ្រឿងទៀតបង្កឱ្យក្មេងប្រុសម្នាក់រងរបួស
ដោយ Heng  ថ្ងៃទី 3 June, 2020  ម៉ោង 07:20 | សន្តិសុខ​សង្គម

(ភ្នំពេញ) ៖ ជនជាតិចិនម្នាក់បានបើករថយន្តព្រូស លឿនពេកជ្រុលទៅបុក រថយន្ត វីហ្គោរ ដែលកំពុងតែជួសជុលបណ្ដាលឱ្យខ្ទាតទៅបុកម៉ូតូមួយគ្រឿងទៀត បង្កឱ្យរងរបួសកូនក្មេងម្នាក់ស្រាល កំពុងឈរជិតម៉ូតូ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង ៣០នាទីយប់ថ្ងៃអង្គារ ទី២ ខែមិថុនាឆ្នាំ ២០២០ត្រង់ចំណុចមុខសាលារៀនអន្តរជាតិ ហ្វាម៉ាលី ឃីត តាមបណ្ដោយផ្លូវបេតុងច្រកចូលវត្តអង្គតាមិញស្ថិតនៅក្នុងភូមិគោក ចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AT-7135 បើកបរដោយជនជាតិចិនម្នាក់ បើកតាមបណ្ដោយផ្លូវបេតុងច្រក ចូលវត្តអង្គតាម៉ិញទិសដៅពីជើងទៅត្បូងយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយ នឹងរថយន្ត វីហ្គោរ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-0206 ដែលកំពុងតែជួសជុលនៅលើចិញ្ចើមផ្លូវ បណ្ដាលខ្ទាតទៅបុកម៉ូតូម៉ាកឌ្រីមសង់ C125 ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1BV-0607 កល់ជាប់នៅពីមុខរថយន្តវីហ្គោទៅមុខលែងរួច ហើយក្មេងតូចម្នាក់រលាត់ ដៃជើងភ្លាមៗឪពុកម្តាយបានដឹកទៅមន្ទីពេទ្យដើម្បីព្យាបាលលាងរបួស។

ក្រោយមកក៏មានសមត្ថកិច្ចចុះមកដល់ឱ្យភាគី ទាំងសង្ខាងសម្របសម្រួលគ្នាតែដោយសារតែសម្របសម្រួលមិនត្រូវក៏ ទាក់ទងទៅជំនាញចុះមកវាស់វែងយករថយន្តទាំង ២ គ្រឿង និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...