ម៉ូតូ ២គ្រឿងបើកបុកគ្នារបួសស្រាល ៤នាក់ធ្ងន់ ២នាក់
ដោយ Heng  ថ្ងៃទី 1 June, 2020  ម៉ោង 10:27 | សន្តិសុខ​សង្គម

(ស្រុកស្រែអំបិល)៖ ម៉ូតូ ២គ្រឿងជិះទុយទៅគ្នាហើយបានបុកគ្នាពេញទំហឹងបណ្ដាលឱ្យរបួសស្រាល ៤នាក់និងធ្ងន់ ២នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាវេលាម៉ោង​ ១២ និង១០​ នាទី​ ថ្ងៃ​ត្រង់​នៅថ្ងៃ​ទី៣០ ខែ​ឧសភា​ ឆ្នាំ​២០២០​ នៅចំណុចផ្លូវ៤៨​ ចន្លោះគីឡូម៉ែត្រ១៨ – ១៩ស្ថិតក្នុងភូមិតាធង ឃុំដងពែងស្រុក ស្រែអំបិល ខេត្តកោះកុង

សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូ​ Dream C 125 ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះគ្នាចំនួន ០៤នាក់ (អត់​ពាក់​មួក​សុវត្ថិភាព​) បេីកបរដោយឈ្មោះ តេង ទី ភេទប្រុស អាយុ ២៧ឆ្នាំ (រងរបួសធ្ងន់​) មានទីលំនៅភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ក្នុង​ទិសដៅពីកើត​ទៅលិច​ ចំណែក​ឯ​អ្នករួមដំណើរ​ ០៣​ នាក់ទៀត​ មាន​ម្នាក់​រងរបួស​ធ្ងន់​ ឈ្មោះ​ ប៉ុន​ ណួយ​ ភេទស្រី​ អាយុ២៥ឆ្នាំ​ ដោយបាន​បុក​នឹង​ម៉ូតូ​ Race​ Sport​ ពណ៌ក្រហម​ ពាក់ស្លា​ក​លេខ​ ភ.ព1F-4087​ ជិះ​គ្នា​ ២​នាក់​ បើកបរដោយឈ្មោះ​ ទឹម​ សំអច​ ភេទប្រុស​ អាយុ ២៩ឆ្នាំ (រងរបួសស្រាល​) មានទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក សស្រុកបុទុមសាគរ ខេត្តកោះកុង និងអ្នករួម​ដំណើរ​ រងរបួសស្រាល។

ជនរងគ្រោះ​​ ត្រូវបានសង្គ្រោះ​នាំយកទៅព្យាបាល​នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល​។ ចំណែក​វត្ថុតាងទាំងពីរ​ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល​ ដើម្បីរងចាំភាគីទាំងសងខាងចូលខ្លួនមកដោះ​ស្រាយ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...