បុរសពីរនាក់អ្នកជួញដូរគ្រឿងញៀនត្រូវនគរបាលចាប់ខ្លួន
ដោយ Heng  ថ្ងៃទី 1 June, 2020  ម៉ោង 09:23 | សន្តិសុខ​សង្គម

(ស្រុកស្អាង)៖ យុវជនពីរនាក់ត្រូវបាននគរបាលឃាត់ខ្លួនពាក់ព័ន្ធ ករណីជួញដូរសារធាតុញៀន ប្រភេទម៉ាទឹកកក។ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ១១ និង៣៥ នាទី ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២០ នៅចំណុច ផ្ទះរបស់ឈ្មោះ ហោ យ៉ាំងខាង ស្ថិតក្នុងភូមិ ទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យចំនួន ០២នាក់ ដែលឃាត់ខ្លួននោះ ទី១ / ឈ្មោះ ហោ យ៉ាំងខាង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ជាងឈើ ទីលំនៅភូមិ ទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
ទី២ / ឈ្មោះ គង់ ជីវ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងម៉ូតូ ទីលំនៅភូមិ ក្របៅ១ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន៖ ១ / ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់ធំ និងសម្ភារៈវេចខ្ចប់មួយចំនួន ។ ២ / ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង ។ ៣ / ទូរស័ព្ទ ចំនួន ០១គ្រឿង អ៊ិនចុចពិល ។ ៤ / ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក ហុងដា គុបជ្រុង ពាក់ផ្លាកលេខ កណ្តាល 1B – 0743 ។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវិធី ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...