បុរសម្នាក់ដើរបាញ់កណ្តុរបែរជាបង្ករឿងកគប់ផ្ទះបុរសម្នាក់ហើយវាយឱ្យរបួសធ្ងន់
ដោយ Heng  ថ្ងៃទី 1 June, 2020  ម៉ោង 08:38 | សន្តិសុខ​សង្គម

(ស្រុកស្អាង)៖ បុរសម្នាក់ដើរបាញ់កណ្តុរ មិនដឹងជាខឹងអ្វៅបានគប់ផ្ទះអ្នកភូមិម្នាក់ មិនអស់ចិត្តបានជាប់គល់ឬស្សីវាយលើបុរសម្នាក់នោះបណ្ដាល ឱ្យរបួសក្បាល និងដៃខាងស្តាំដាច់ក្រចក និងស្មាខាងស្តាំ បន្ទាប់ពីធ្វើសកម្មភាពហិង្សាគាត់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលឃុំកោះខែលចុះទៅឃាត់ខ្លួន។ ករណីហិង្សាបង្ករបួសស្នាមបានកើតឡើងកាលពីវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ស្ថិតនៅផ្ទះឈ្មោះឡុង ពេន ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។

នគរបាលប៉ុស្តិ៍ឃុំកោះខែលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះឡុង ពេន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ (មានរបួសក្បាល កូនដៃ និងធ្លាក់ស្មាខាងស្តាំ)។ ចំណែកជនសង្ស័យមានឈ្មោះ នី​ ណឺន ភេទប្រុស អាយុ ២៧ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានឃាត់ខ្លួន។

ប្រភពបានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩ និង៣០នាទី ឈ្មោះឡុង ពេន (ជនរងគ្រោះ) កំពុងតែមេីលទូរទស្សន៍តែម្នាក់ឯងនៅក្នុងផ្ទះស្រាប់តែមានឈ្មោះ នី ណឺន(ជនសង្ស័យ) បានដេីរបាញ់កណ្តុរហេីយបានគប់ផ្ទះឈ្មោះឡុង ពេន ពេលនោះ ឈ្មោះឡុង ពេន បានសួរឈ្មោះនី ណឺន ថាអញធ្វេីអីហ្អែងបានហ្អែងគប់ផ្ទះអញ។ ឈ្មោះនី ណឺន បានឆ្លេីយថាហ្អែងខ្លាំងវ៉ៃហ្អែងចោលអាឡូវ ពេលនោះឈ្មោះឡុង ពេន ក៏បានជិះម៉ូតូមកប្រាប់បងប្អូននៅជិតនោះរួចហេីយក៏បានជិះម៉ូតូមកផ្ទះខ្លួនវិញ។

បន្ទាប់មកឈ្មោះនី ណឺន បានដេីរត្រឡប់មកពីបាញ់កណ្តុរវិញមកដល់ផ្ទះឈ្មោះឡុង ពេន ស្រាប់តែឈ្មោះនី ណឺន បានយកគល់ឫស្សីមកវាយឈ្មោះឡុង ពេន បណ្ដាលឲ្យរបួស ក្បាលនិងដៃខាងស្តាំដាច់ក្រចក និងស្មាខាងស្តាំហេីយ ពេលនោះឈ្មោះនី ណឺន ក៏បានគេចខ្លួនបាត់។

ក្រោយកើតហេតុឈ្មោះឡុង ពេន ត្រូវបានបងប្អូននិងក្រុមគ្រួសារដឹកយកទៅព្យាបាលរបួសនៅឯមន្ទីពេទ្យបង្អែកស្រុកស្អាង។

ពេលទទួលបានព័ត៌មានខាងលេីនេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែលបានចុះដល់កន្លែងហេតុរួចបានហៅឈ្មោះនី ណឺន មកធ្វេីការសាកសួរ។ បច្ចុប្បន្នជន សង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធី៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...