(ភ្នំពេញ)៖ ស្ត្រីម្នាក់ត្រូវបាន នគរបាលប៉ុស្តិ៍ចាក់អង្រែលើចុះល្បាតមូលដ្ឋានបានឃាត់ខ្លួន បន្ទាប់ពីឆែករកឃើញថ្នាំញៀនជាប់នឹងខ្លួនចំនួន ០៣កញ្ចប់ធំ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវលំក្រុមទី១១ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យចំនួនម្នាក់ឈ្មោះ ផែង សុខខី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរ អ្នកបោសសំអាតផ្ទះ ស្នាក់នៅ ផ្ទះជួលភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឱ្យដឹងថា៖ នៅវេលាម៉ោង ១ និង៣០នាទី
យបើថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុច កើតហេតុខាងលើក៏ប្រទះឃើញជនសង្ស័យឈ្មោះ ផែង សុខខី កំពុងដើរមានកាសង្ស័យក៏ឃាត់ត្រួតពិនិត្យ ឃើញមានក្រាមសថ្លាចំនួន ០៣កញ្ចប់ថង់ធំ(សង្ស័យជាសារធាតុញៀន) ក៏ឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្ដង។
ជនសង្ស័យ និងវត្ថុតាងត្រូវបាននគរបាលប៉ុស្ដិ៍ចាក់អង្រែលើ
បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការនីតិវិធីច្បាប់៕