ក្មេងទំនើង ៥នាក់ក្រោយពីធ្វើសកម្មភាពគប់កញ្ចក់រថយន្តអ្នកដំណើរត្រូវនគរបាលចាប់ខ្លួនបញ្ជូនទៅតុលាការ
ដោយ Heng  ថ្ងៃទី 30 May, 2020  ម៉ោង 10:02 | សន្តិសុខ​សង្គម

(ខខេត្តតាកែវ) ៖ ក្រុម​ក្មេង​ទំនើង​ដែល​តែងតែ​ធ្វើ​សកម្មភាព​យក​ដំ​ថ្ម​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​លើ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​សាស្ត្រ​ស្រុក​បាទី ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ និងឃាត់ខ្លួនបាន៥នាក់យកមកសួរនាំ ក្រោយ​​ក្រុម​នេះ ​ធ្វើ​សកម្មភាព​គប់​ដំ​ថ្ម​លើ​រថយន្ត​អ្នកដំណើរ​ម្នាក់ កាលពី​យប់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ខាងជើង​ក្លោ​ង​ទ្វា​ចូល​រមណីយដ្ឋាន​ភ្នំ​តា​ម៉ៅ លើ​ដងផ្លូវ​ជាតិ​លេខ​២ ក្នុង​ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ។

លោក​អធិការ​នគរបាល​ស្រុក​បាទី​បានឱ្យដឹងថា ​ក្រោយ​មាន​ក្រុម​ក្មេង​ទំនើង​គប់​កញ្ចក់​រថយន្ត​អ្នក​ដំណើរ ម្ចាស់​រថយន្ត​ដែល​រង​គ្រោះ​បាន​សរសេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សុំ​ឱ្យប៉ូលិសស្រុកបាទីមានវិធានការណ៍ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំងនោះ។ ​កម្លាំងជំនាញបានបើកកាស្រាវជ្រាវ រហូត​ដល់​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ ប៉ូលិស​ស្រុក​បាទី​បាន​ចាប់​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​ក្នុង​ករណី​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​នៅ​ទីតាំង​ខាងលើ​បាន​ចំនួន​៥​នាក់​យក​សួរនាំ ​។

ក្រុមក្មេងទំនើងទាំង ៥ នាក់នោះ៖មានឈ្មោះ ៖ ទី១-ម៉េងង ឈី​ត ភេទ​ប្រុស​ អាយុ១៨ឆ្នាំ, ទី២- ចិន លី​ហុង ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ, ទី៣-ម៉េង ចាន់​តារា ភេទ​ប្រុសអាយុ១៧ឆ្នាំ ,ទី៤-គីម កក​ដ្ដា ភេទ​ប្រុស​ អាយុ១៧ឆ្នាំ, ទី៥-ម៉េង សុធី​វណ្ណ ភេទប្រុស​ អាយុ១៧ឆ្នាំ និងទី៦- ឈ្មោះ​ថន ប៊ុ​ន​សា​រ៉​ន ភេទ​ប្រុស​ អាយុ១៧ឆ្នាំ រតរត់គេចខ្លួនបាត់។ អ្នកទាំង​៦​នាក់​នេះ​រស់នៅ​ភូមិ​ឱ​ភា​សាំង​ ឃុំកណ្តឹង សស្រុកបាទី។

នៅ​ចំពោះ​មុខ​នគរបាល​ក្រុម​ក្មេង​ទំនើងនោះបាននិយាយសារភាពថាពួកគេពិតជាតែងតែធ្វើ​សកម្មភាព​ពួនស្ទាក់​គប់​រថយន្ត​ ដែល​ធ្វើ​ដំណើ​តាម​ផ្លូវជាតិ​លេខ​២​ពិតប្រាកដ​មែនហើយក្រុម​​ក្មេង​ទំនើង​ដែល​តែង​ម​តែ​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ពេល​យប់​ទាំង​៥​នាក់​ខាងលើ ត្រត្រូវបានបញ្ជូនបន្តមកកាន់ការិយាល័យព្រហ្មទណ្ទ​កំរិត​ស្រាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ។

លោកវរ​សេនី​ឯក​យ៉ុ​ង ញី​វ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត​បានឱ្យដឹងថា ​នៅ​ពនៅពេលនេះនគរបាលជំនាញកំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនក្មេង​ស្ទាវ​ទាំង​៥​នាក់​រួម​ជាមួយ​វត្ថុ​តាង​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​​ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់់ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...