(ភ្នំពេញ)៖ រថយន្តកុងតឺន័រមួយគ្រឿងបើកឡើងស្ពាន ព្រះមុនីវង្សចាស់ហៅស្ពានច្បារអំពៅ ឡើងមិនរួចបានក្រឡាប់ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរទេ កាលពីវេលាម៉ោង ១១និង ៤០នាទីយប់ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចគល់ស្ពានច្បារអំពៅខាងកើត ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តកុងតឺន័រក្បាលពណ៌ស ទ្រុងពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3C-8196 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវជាតិ លេខ១ ទិសដៅពីកើតមកលិច យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើដោយផ្លូវកោងផងនោះបាន បួងចង្កូតមិនទាន់បណ្ដាលឱ្យក្រឡាប់ផ្តេកខ្លួនពេលនោះគេឃើញតៃកុងបានលូនចេញហើយក៏រត់ចេញពីកន្លែងកើត ហេតុបាត់ស្រមោល។
ពិតជាសំណាងល្អដែល មិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។ នៅកន្លែងកើតហេតុគេបានឃើញរថយន្តហូរប្រេងម៉ា ស៊ូតហូរពេញផ្លូវលើស្ពានច្បារអំពៅ។ ក្រោយមកក៏មានម៉ូតូមួយគ្រឿងរអិលដួលរងរបួសស្រាល។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញមកស្ទូចយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕