លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វពង្រូល២ក្បាល ដែលពលរដ្ឋប្រគល់ជូន យកទៅលែងក្នុងព្រៃធម្មជាតិវិញ
ដោយ Heng  ថ្ងៃទី 27 May, 2020  ម៉ោង 07:25 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ)៖ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វពង្រូល ០២ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីឱ្យសត្វនេះបានរស់រានមានជីវិតឡើងវិញ ក្រោយរូបលោក ទទួលបានពីប្រជាពលរដ្ឋនាំយកមកប្រគល់ជូនរូបលោក កាលពីសប្តាហ៍មុន។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) មានប្រសាសន៍ថាសត្វពង្រូលទាំង០២នេះ ត្រូវបានប្រជាពលរដ្ឋចំនួន ០២គ្រួសារផ្សេងគ្នា ចាប់បានដោយចៃដន្យ រួចបាននាំយកមកប្រគល់ជូនលោកឧកញ៉ា ដើម្បីព្រលែងចូលទៅក្នុងព្រៃ និងព្រែកធម្មជាតិវិញ។

នាឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ ក្រៅពីបានថ្លែងអំណរគុណដល់ពលរដ្ឋទាំង ០២នាក់ ដែលនាំយកសត្វពង្រូលទាំងនេះ យកមកប្រគល់ជូនរូបលោក ដើម្បីលែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ។ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់សហគមន៍ និងមន្ត្រីរាជការគ្រប់ស្ថាប័ន សូមចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់ កុំសម្លាប់ និងកុំទទួលទានអាហារចំអិនពីសាច់សត្វព្រៃ ដើម្បីរួមចំណែកជាមួយសង្គមជាតិ ក្នុងការងារថែរក្សាសត្វព្រៃផង និងបរិស្ថានធម្មជាតិផងដែរ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...