(ខេត្តស្ទឹងត្រែង)៖ ជនសង្ស័យ ៦នាក់ មានស្រីម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធក្នុងករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ និងបានដកហូតយកវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន( IEC) ចំនួនសរុប ១០៥,៨៩ក្រាម កាំភ្លើងច្នៃពីរដើម និងជញ្ជីងថ្លឹង ២ កាលយប់ថ្ងៃទី ២៤ និងព្រឹកថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២០ នៅ ពីទីតាំងផ្សេងគ្នា ទី១ចំណុចភូមិកាតូត ឃុំកំភុន ស្រុកសេសាន និងទី២ចំណុចអូរពងមាន់ ស្ថិតក្នុងភូមិ រាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង។
ក្នុងប្រតិបត្តិការបង្ក្រាប ជនសង្ស័យទាំង ៦នាក់ នេះស្ថិតក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អូត ស៊ីវត្ថាស្នងការនគរបាលខេត្តស្ទឹងត្រែង នឹងដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ ចែម ផានិតនាយការិយាល័យប្រឆាំង បទល្មើស គ្រឿងញៀន របស់ស្នងការនគរបាល ខេត្ត ។
ជនសង្ស័យទាំងនាក់ នេះសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅក្នុងស្នងការនគរបាលខេត្តស្ទឹងត្រែងដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់អាយ្យការ អមសាលាដំបូងខេត្ត ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕