ស្ត្រីម្នាក់បើករថយន្ត Hilux Vigo លឿនដូចហោះ ទៅបុករថយន្តកាម៉ារីបាឡែន ខ្ទាតផ្ទប់នឹងដើមឈើ ហើយបើករត់ តែត្រូវសមត្ថកិច្ចដេញតាមឃាត់បាន
ដោយ Heng  ថ្ងៃទី 21 May, 2020  ម៉ោង 14:22 | សន្តិសុខ​សង្គម

(ភ្នំពេញ) ៖ ស្ត្រីម្នាក់បើករថយន្ត ហ៊ីលុច វីហ្គោ លឿនរហូតដល់គ្រប់គ្រងមិនបាន គាត់ជ្រុលទៅបុកនឹងរថយន្តកាមរីបាឡែនមួយគ្រឿងផ្ទប់នឹងគល់ឈើបណ្ដាលឱ្យរថយន្តទាំង ២រងការខូចខាតយ៉ាងដំណំ ហើយម្ចាស់រថយន្តកាមរីបានរងរបួសដៃជាទម្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាម៉ោងជិត២រសៀលថ្ងៃព្រហស្បត៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៤៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តហុីលុចបើកបរដោយស្ត្រីបានបុករថយន្តកាមរីបាឡែនខ្ទាតបោកផ្ទប់នឹងដើមឈើ និងបង្គោលស្លាកសញ្ញាប្រាប់លេខផ្លូវ រងការខូចខាតរថយន្តខ្ទេចយ៉ាងដំណំ និងបណ្ដាលឱ្យបុរសម្ចាស់រថយន្តកាម៉ារី រងរបួសដៃធ្ងន់គួរសម ។ ចំណែករថយន្តបង្កមិនព្រមឈប់ដោះស្រាយទេ បានព្យាយាមបើករថយន្តរត់គេចពីកន្លែងកើតហេតុ រហូតដល់ផ្លូវ២៩៤ ជិតវិមានឯករាជ្យ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទើបត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចសហការគ្នា ប្រដេញតាមឃាត់បានទាំងរថយន្ត និងអ្នកបើករថយន្តផងដែរ ។

ក្រោយពីឃាត់រថយ្តបង្ក ន៨ងម្ចាស់ បានសមត្ថកិច្ចកំពុងរងចាំប្រគល់ឱ្យផ្នែកជំនាញ យកត្រូវដោះស្រាយទៅតាមច្បាប់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...