ទុស្សេខ្សែភ្លើងក្លាយជាអគ្គិភ័យឆេះផ្ទះ៣ខ្នង បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន នៅឃុំអរិយក្សត្រ
ដោយ Heng  ថ្ងៃទី 21 May, 2020  ម៉ោង 07:12 | សន្តិសុខ​សង្គម

(ខេត្តកណ្តាល)៖ មានករណីអគ្គីភ័យមួយបានកើតឡើង ដែលមានការអានថាដើមហេតុពីការទុស្សេខ្សែភ្លើង ឆេះផ្ទះមួយខ្នងហើយបានឆ្លងរាលដាលផ្ទះពីរខ្នងខេត្តទៀត កសលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ដើមហេតុឆេះផ្ទះ០១ខ្នងធ្វើអំពីឈើខាងលើ ថ្មខាងក្រោម អស់ទាំងស្រុង និងរាលដាលឆេះផ្ទះជាប់គ្នា២ខ្នងបន្ថែមទៀត ប៉ុន្តែកម្លាំង អន្តរាគមន៍បានពន្លត់ទាន់ គ្រាន់តែឆេះរោលជញ្ជាំងបន្តិចបន្តួច ។

ប្រភពដដែលបានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ស៊ឹម សន ភេទប្រុសអាយុ៥៦ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ រី សារឹម អាយុ ៥៥ឆ្នាំ ទីលំនៅសព្វថ្ងៃ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។ មុខរបរ កសិករ ផ្ទះដែលឆេះមានទទឹង ៧ម៉ែត្រ បណ្តោយ១៨ម៉ែត្រ ប្រក់ក្បឿងជញ្ជាំងក្តារ ឈើលើ ក្រោមថ្ម កម្ពស់៧,៣០ម៉ែត្រ បណ្តាលឲ្យឆេះអស់ទាំងស្រុង និងបាត់បង់ឆេះប្រាក់អស់៥០០០$ ប្រាក់រៀល៨,០០០,០០០៛ មាស៥តម្លឹង ម៉ូតូ ម៉ាកសង់០២គ្រឿង និងឯកសារផ្ទាល់ខ្លួន ជាច្រើន រួមសម្ភារ:មួយចំនួនទៀតនៅក្នុងផ្ទះ ។

លោកវរ:សេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯមបានឱ្យដឹងថា ក្រោយកើតហេតុ ដោយមានការបញ្ជា ដឹកនាំផ្ទាល់ពី ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ០២ គ្រឿង អស់ទឹក០៨ឡាន រហូតដល់ម៉ោង៩និង៤៥នាទី ទើបភ្លើងរលត់អស់ទាំងស្រុង ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...