យុវជនម្នាក់យកដុំថ្មជិះម៉ូតូដេញគប់កញ្ចក់រថយន្ត ហាយលែនឌ័ររត់ឈ្នួល ដោយមិនដឹងមូលហេតុរួចព្យាយាមជិះម៉ូតូគេច តែត្រូវម្ចាស់ឡានបើកឡានដេញបុកចាប់ជាប់
ដោយ Heng  ថ្ងៃទី 18 May, 2020  ម៉ោង 07:45 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ រថយន្តម៉ាកហាយឡិនឌ័ររត់ឈ្នួលត្រូវបានយុវជនម្នាក់ជិះម៉ូតូយកថ្មដេញគប់បណ្ដាលឱ្យបែកកញ្ចក់ខាងក្រោយមួយផ្ទាំងខ្ទេច។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខបុរីញូថោន ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីនារីដែលជាភ្ញៀវជិះលើរថយន្តឈ្នួលខាងលើបានឱ្យដឹងថា រូបគាត់ធ្វើដំណើរមកពីខេត្តកំពត ឆ្ពោះទៅរាជធានីភ្នំពេញ ដោយជិះរថយន្តហាយលែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S- 8375 រហូតមកដល់ចំណុចមុខផ្សារ អូរដឹម ក្នងភូមិអូរដឹម សង្កាត់ចោមចៅទី៣ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូ ម៉ាក MSX ពណ៌ក្រហម មួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម 1X- 3229 មកពីក្រោយយកដុំថ្មគប់បណ្តាលឱ្យបែកកញ្ចក់មួយផ្ទាំងផ្នែកខាងក្រោយខ្ទេច រួចប្រឹងជិះគេចតែរត់មិនរួចត្រូវម្ចាស់រថយន្តតាមគៀកប្រផាត់ចាប់ប្រភីងឈប់ម៉ូតូរត់គេច នៅតែរត់មិនរួចត្រូវតៃកុងរថយន្តតាមចាប់ទាល់តែបាន។

ក្រោយពីចាប់ជនបង្កបាន ជនរងគ្រោះ និងជនបង្កធ្វើការសម្របសម្រួលគ្នានៅនឹងកន្លែងដោយមិនពឹងពាក់សមត្ថកិច្ចឡើយ ទោះបីសមត្ថកិច្ចទៅដល់ទីតាំងខាងលើក៏ដោយគឺពួកគេសុំដោះស្រាយគ្នាដោយផ្ទាល់តែម្តង៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...