ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤.៧លាននាក់ ស្លាប់ជាង ៣១ម៉ឺននាក់ និងជាសះស្បើយជាង ១.៨លាននាក់
(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,៧១៦,៨០៨ ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣១២,៣៨០ នាក់ និងជាសះស្បើយឡើងវិញ ១,៨០៩,៨៤០នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៥០៧,៧០១នាក់ ស្លាប់ចំនួន ៨៩,៥៩១នាក់ និងជាសះស្បើយចំនួន ៣៣៨,៩៧៨នាក់៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
