(ខេត្តព្រះសីហនុ)៖ រថយន្ត ៤គ្រឿង និងម៉ូតូ ៣គ្រឿង ផ្ទះ ២ខ្នង ត្រូវអគ្គិភ័យ ឆាបឆេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង១០ នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុច ក្រុម១ ភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សមត្ថកិច្ច បានឱ្យងថា អគ្គីភ័យនេះ ផ្តើមចេញ ពីផ្ទះឈ្មោះ លឹម សេងលី ហៅអឹម ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ លក់ដូរ រស់នៅ កន្លែងកើតហេតុ ហើយមូលហេតុ នាំឲ្យឆាបឆេះ មកពីការប្រហែស របស់ម្ចាស់ផ្ទះ និងខ្វះបច្ចេកទេស ក្នុងការ រក្សាទុកប្រេង អោយបាន ត្រឹមត្រូវ។ អគ្គីភ័យត្រូវបាន ពន្លត់ចប់ នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃខែដដែល។
ករណីនេះ មិនមានគ្រោះថ្នាក់ ដល់មនុស្សទេ ប៉ុន្តែខូចខាត រថយន្ត ចំនួន ៤គ្រឿង រួមមាន ១-រថយន្ត អិលអេចអ ដឹកប្រេងចំណុះ ៨០០០លីត្រ ឆេះពីខាងក្រោយ ២-រថយន្ត ម៉ាកស្តារិច ឆេះអស់ទាំងស្រុង ៣-រថយន្ត ម៉ាកហ្វររ៉ាន់ន័រ ឆេះផ្នែក ខាងក្រោយ ៤-រថយន្ត មិនស្គាល់ម៉ាក និងម៉ូតូ សរុបចំនួន ៣ គ្រឿង មិនស្គាលម៉ាក រួមទាំងផ្ទះចំនួន ២ខ្នង ធ្វើពីថ្ម ប្រក់ប្រូស៊ីម៉ង់ត៍ និងសំយ៉ាប មុខផ្ទះ ប្រក់ស័ង្កសី ឆេះទាំងស្រុង៕