មន្ដ្រីយោធា ដែលបាញ់សម្លាប់ប្រពន្ធ និងស្ដ្រីប្រពន្ធយោធាម្នាក់ទៀត បានបាញ់សម្លាប់ខ្លួនឯង ខណៈកម្លាំងយោធា និងសមត្ថកិច្ចជាច្រើននាក់ ធ្វើការឡោមព័ទ្ធ
ដោយ Heng  ថ្ងៃទី 12 May, 2020  ម៉ោង 11:23 | សន្តិសុខ​សង្គម

(ខេត្តឧត្តរមានជ័យ)៖ ទីបំផុតមន្ដ្រីយោធា ដែលបាញ់សម្លាប់ប្រពន្ធ និងស្ដ្រីម្នាក់ទៀត ជាប្រពន្ធយោធា នៅក្នុងអង្គភាពជាមួយគ្នា ហើយបានរត់គេចខ្លួន រយ:ពេលមួយថ្ងៃ បានសម្រេចបញ្ចប់ជីវិតខ្លួនឯង ដោយធ្វើអត្ដឃាត (បាញ់សម្លាប់ខ្លួនឯង) អំទ្បុងពេលកម្លាំងយោធា និងសមត្ថកិច្ចជាច្រើននាក់ ធ្វើការឡោមព័ទ្ធ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

ជនដៃដល់ឈ្មោះ សឿន កាន់ អាយុ៥៥ឆ្នាំ ឋាន:នាយចំណង់ អត្តលេខ០៧០៤៦២ បម្រើការនៅអង្គភាព វរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤។

មន្ដ្រីយោធារូបនេះ បានយកកាំភ្លើង AK ដែលខ្លួនបានស្ពាយទៅជាមួយ និងមាន ១២០គ្រាប់ជាប់ក្នុងខ្លួន បានបាញ់សម្លាប់ខ្លួនឯង។

សូមបញ្ជាក់ ខណ:ដែលត្រូវទ្បោមព័ទ្ធ ជនដៃមិនព្រមស្ដាប់តាមសមត្ថកិច្ចទ្បើយ បានបាញ់តទៅកាន់សមត្ថកិច្ចថែមទៀត សំណាងល្អពុំបណ្ដាលឱ្យមានអ្នករងរបួសនោះទេ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...