បង្រ្កាបទីតាំងល្បែងបញ្ជល់មាន់ និងអាប៉ោង អ្នកលេងរត់ចែកផ្លូវគ្នាគ្មានសល់
(ភ្នំពេញ) ៖ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយមានប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានទីតាំងមួយកំពុងបើកល្បែងបញ្ជល់មាន់ បាញ់អាប៉ោង និងមានមនុស្សទៅលេងយ៉ាងច្រើន ទើបលោកវរសេនីយ៍ឯក ម៉ៅ សឿត ដែលជាអធិការនគរបាលខណ្ឌច្បារអំពៅ បានបញ្ចាផ្ទាល់ឱ្យកម្លាំងនគរបាលព្រហ្មទណ្ឌចុះបង្ក្រាបភ្លាមៗតែម្ដង ។ ប្រតិបត្តិការបង្ក្រាបនេះក្រុមអ្នកញៀនល្បែងឃើញសមត្ថកិច្ចទាន់ក៏បានរត់ចែកជើងគ្នាបាត់អស់ ដោយបន្សល់ទុកតែមាន់ជល់ និងម៉ូតូនៅនឹងកន្លែងនោះ ។
ប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ មាន់ជល់៦ក្បាល ,ម៉ូតូ២គ្រឿង , គ្រាប់អាប៉ោង និងសម្ភារៈមួយចំនួនទៀត ត្រូវបានបញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំចាត់ចែងតាមនីតិវិធីបន្ត ៕
Loading...
loading...