ថ្ងៃនេះ នគរបាលចរាចរណ៍ផាកពិន័យយានយន្តល្មើស១,៣១៣គ្រឿង ក្នុងនោះ មានម៉ូតូ៨៥១គ្រឿង និងរថយន្ត៤៦២គ្រឿង
ដោយ Heng  ថ្ងៃទី 8 May, 2020  ម៉ោង 17:22 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ រយៈពេល១ថ្ងៃ គឺនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន១,៣១៣គ្រឿង ក្នុងនោះ មានម៉ូតូ៨៥១គ្រឿង និងរថយន្ត ៤៦២គ្រឿង។

សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងអត់ផ្លាកលេខជាដើម។

បើសរុបយានយន្តល្មើសទាំងរយៈពេល៨ថ្ងៃ (ថ្ងៃទី០១-០៨ ខែឧសភា) មានចំនួន១៦,៥៩១គ្រឿង ក្នុងនោះម៉ូតូចំនួន១២,៥៥៦គ្រឿង និងរថយន្ត៤,០៣៥គ្រឿង៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...