បង្ក្រាប​ផលិតផល​សាច់ជ្រូក​ជាង​៤​តោន​ដែល​លួច​នាំចូល​គ្មានខ្បាប់
ដោយ Heng  ថ្ងៃទី 7 May, 2020  ម៉ោង 11:39 | សន្តិសុខ​សង្គម

(ខេត្តបន្ទាយមានជ័យ)៖ គយចល័តក្រសួងប្រចាំខេត្តបន្ទាយមានជ័យ និងមន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ​បាន​សហការ​បង្ក្រាប​ផលិតផល​សាច់ជ្រូក​៤.៥០០​គីឡូក្រាម​ ដែលលួចនាំចូលពីប្រទេសថៃមកកម្ពុជាដោយខុសច្បាប់ កាលពីយប់ថ្ងៃទី៥មខែឧសភាឆ្នាំ២០២០ លើផ្លូវជាតិលេខ៥នៅភូមិ សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ​។​ ហើយនៅរសៀលថ្ងៃដដែលបានដឹកជញ្ជូនទៅកម្ទេចចោល ។​

​លោក​ឡេង​សុ​ភ័​ក្ត្រា​មន្ត្រី​ការិយាល័យ​ស្រាវជ្រាវ​ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាគយចល័តក្រសួងប្រចាំនៅខេត្តបន្ទាយមានជ័យ​ និងលោក តោ មេសា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យបាលបានឱ្យដឹងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ថា៖ ផលិតផលសាច់ជ្រូកនោះបានផ្ទុកក្នុងរថយន្តឃ្លុប​ក្លា​ស្ស៊​រ​១​គ្រឿង​ដែល​បើកបរ​ពី​ព្រំដែន​ថៃ​មក​ក្នុង​ខេត្តបន្ទាយមានជ័យ​។​

​ការឆែកឆេរ​ក្នុង​រថយន្ត​បាន​រកឃើញ​នូវ​សាច់ជ្រូក​ ឆ្អឹងជំនីជ្រូក និងគ្រឿងក្នុងជ្រូកចំនួន៧៥កេសស្មើ នឹងទម្ងន់៤.៥០០​គីឡូក្រាម​ គឺសកម្មភាពស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបបានសកម្មធ្វើឡើងទោះក្នុងកាលៈទេសៈ​នៃ​ការឆ្លង​រីក​រាល​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។​ ក្រោយធ្វើកំណត់ហេតុហើយហៅអ្នកបើករនិង​ម្ចាស់​រថយន្ត​មក​ធ្វើ​កំណត់ហេតុ​ហើយ​ប្រគល់​ទទួល​រួច​នាំទៅ​រណ្តៅ​កប់​ និងដុតកម្ទេចបំផ្លាញចោលនៅភូមិខ្លាកូន​ថ្មី​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ ដោយមាន​មន្ត្រី​ជំនាញ​ទាំង​២​ចូលរួម ។​

​ចំណែក​លោក​ ហ៊ុយ ទូច អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យបាលនៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​ដែរ​ថា​៖​ការបង្ក្រាប​បាន​ផលិត​សាច់ជ្រូក​ខាងលើ​គឺ​ទី​១,​ជាការ​នាំចូល​អត់​ច្បាប់​អនុញាត​ខុស​នឹង​សារាចរ​លេខ​០៧​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការទប់ស្កាត់​ជំងឺឆ្លង​។​ វិធាន នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដែលត្រូវទប់ស្កាត់បង្ក្រាបការ​នាំចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង ឬ​ដោយ​ខុសច្បាប់ ។​

​ទី​២​ការដឹកជញ្ជូន​ក្នុងប្រទេស​កម្ពុជា​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ហើយ​ខុស​នឹង​លក្ខណៈ​បច្ចេកទេស​លើ​ការ​វេច​ខ្ចប់ និងទី៣ វា​ប៉ះពាល់​ដល់​បរិមាណ គុណភាព សុវត្ថិភាព​ដល់​អ្នក​ប​រិ​ភោគ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...