គ្មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទេ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ មានតែអ្នករងរបួស៤នាក់ប៉ុណ្ណោះ
ដោយ
Heng ថ្ងៃទី
5 May, 2020 ម៉ោង
07:40 |
សន្តិសុខសង្គម
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២លើក មិនបណ្ដាលឱ្យមានមនុស្សស្លាប់នោះទេ មានតែអ្នករបួសធ្ងន់ស្រាល៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន និងបត់មិនប្រយ័ត្ន។
គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រោយពីមានការអនុវត្តន៍ការរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយធ្វើការផាកពិន័យតាមអនុក្រឹត្យថ្មី បានធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចុះច្រើន៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
