ក្រសួងសុខាភិបាលប្រកាសថា ពុំមានករណីអ្នកឆ្លងថ្មីទេ ហើយអ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ
ដោយ Heng  ថ្ងៃទី 2 May, 2020  ម៉ោង 07:46 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ គិតត្រឹមម៉ោង៧ និង០០នាទីនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងល្អថា ពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ ហើយអ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីម្នាក់ទៀតហើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់ ១២០នាក់ ហើយ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន២នាក់ នៃអ្នកឆ្លងសរុប១២២នាក់។

អ្នកដែលជាសះស្បើយជា បុរសជនជាតិខ្មែរ អាយុ ៥៨ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារមួយ នៅក្រុងព្រះសីហនុ (ជាអ្នកប៉ះពាល់ផ្ទាល់ ជាមួយក្រុមអ្នកទេសចរបារាំង មានវីរុសកូវីដ-១៩ នៅក្រុងព្រះសីហនុ និង ជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចផ្ទាល់ជាមួយ ភ្ញៀវទេសចរបារាំងទាំងអស់នោះ) ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពី បន្ទប់ព្យាបាលក្នុងសណ្ឋាគារមួយ នៅក្រុងព្រះសីហនុ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...