ឃាត់ខ្លួនជនសង្ស័យ ករណីលេងល្បែងស៊ីសង (បៀរ) នៅខេត្តកណ្តាល
ដោយ Heng  ថ្ងៃទី 25 April, 2020  ម៉ោង 10:52 | សន្តិសុខ​សង្គម

(ខេត្តកណ្តាល)៖ កាលពីវេលាម៉ោង១៣ និង ៣០នាទីរសៀលថ្ងៃ ទី២៤ ខែមេសា ឆ្នាំ ២០២០ នគរបាលមូលដ្ឋានបានចុះឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ចំនួន ៤នាក់ នៅចំណុចផ្ទះឈ្មោះ ទ្រី កុសល ភេទប្រុស ស្ថិតនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ទី១- ឈ្មោះ ទ្រី កុសល ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ (ម្ចាស់ផ្ទះ) មានទីលំនៅភូមិ-ឃុំកើតហេតុ, ទី២- ឈ្មោះឃុត វណ្ណដេត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិ-ឃុំកើតហេតុ, ទី៣- ឈ្មោះ ស្រ៊ុន រដ្ឋា ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងទី៤-ឈ្មោះ ហ៊ាង វត្ថា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកញ្ចក់ មានទីលំនៅភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង
ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
-បៀរចំនួន០១ហ៊ូ (ចំនួន៥២សន្លឹក)
-ប្រាក់រៀលចំនួន ១៣៣,០០០រៀល
-ក្រណាត់កម្រាល សម្រាប់លេងចំនួន០១។

នៅវេលាថ្ងៃកើតហេតុ មានប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចថា នៅចំណុចផ្ទះឈ្មោះទ្រី កុសល់ មានមនុស្សប្រុសៗ កំពុងលេងល្បែងស៊ីសង(បៀរ) ក្នុងផ្ទះ។ ភ្លាមៗនោះ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ដូចមាន ឈ្មោះខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តអនុវត្តតាមនីតិវិធី។

តាមការសួរបំភ្លឺទាំងបួននាក់ បានសារភាពថា ពួកគាត់ពិតជាបានលេងបៀរដាក់លុយពិតប្រាកដមែន។ ជនសង្ស័យទាំង ៤នាក់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនិតីវិធី៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...