រដ្ឋមន្រ្តីសុខាភិបាលប្រកាសថ្ងៃនេះថា ពុំមានករណីឆ្លងថ្មីទេ ហើយអ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន២នាក់ទៀត ធ្វើឱ្យអ្នកជាសះស្បើយសរុបកើនដល់១០៧នាក់
ដោយ
Heng ថ្ងៃទី
20 April, 2020 ម៉ោង
09:53 |
សន្តិសុខសង្គម
(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ ហើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត បានជាសះស្បើយ ធ្វើឱ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១០៧នាក់ ។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
