រថយរថយន្តពីរគ្រឿងបើកផ្ទុយទិសបុកគ្នា បង្កឱ្យរងរបួសមនុស្ស២នាក់
ដោយ Heng  ថ្ងៃទី 19 April, 2020  ម៉ោង 10:08 | សន្តិសុខ​សង្គម

(ខេត្តស្ទឹងត្រែង)៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើតឡើង​វេលា​នៅវេលាម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩​ ខែមេសា ឆ្នាំ២០២០នេះនៅត្រង់ចំណុចមុខរដ្ឋបាលព្រៃឈើ​ភ្នំក្រហម ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់​ក្រុង​ស្ទឹងត្រែង ។​

ប្រភពនៅកន្លែងកើតហេតុការណ៍បាន​ឱ្យដឹងថា រថយន្ត​មួយគ្រឿង​ម៉ាក​ម៉ុង​តេ​រ៉ូ មាន​គ្នា​ជិះ​ពី​៤ ទៅ​៥​នាក់​ មានទាំងក្មេងតូចៗទៀតផង បើកបរ​មកពី​ទិស​ខាងត្បូង​ទៅ​ជើង​ មកដល់ចំណុចកើតហេតុ ក៏មាន​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​ស៊ាំ​ង​យ៉ុង បើក​ទិស​បញ្ច្រាស់​គ្នា​។ ភ្លាមនោះ បាន​បុក​ពេញទំហឹង ដោយ​រថយន្ត​ស៊ាំ​ង​យ៉ុង​បើកបរ​មិន​ប្រកាន់​ស្តាំ ជិះ​តែម្នាក់ឯង​(​មិន​រងរបួស​ទេ​)​។ រថយន្ត​មួយទៀត​អ្នកបើកបរ​រថយន្ត​ម៉ុង​តេ​រ៉ូ បោក​ផ្ទប់​នឹងចង្កូតចំទ្រូង និងប្រពន្ធរងរបួសជើង។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​បង្ហាញថា រថយន្ត​បង្ក​ម៉ាកស​សាំង​យ៉ុង ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2A -5116 ឈ្មោះ ទូច វ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ដូន​ធី ឃុំ​បូសខ្នុរ​ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

​មុន​កើតហេតុ​រថយន្ត​បង្ករ​ខាងលើ​មកពី​លក់​ចន្ទី បំណង​ទៅផ្ទះ​វិញ​នៅឯ​ខេត្តកំពង់ចាម​។ ចំណែក​រថយន្ត​ម៉ាក​ម៉ុង​តេ​រ៉ូ ពណ៌​ប្រផេះ ពាក​ស្លាក​លេខ​ភ្នំពេញ 2C- 3623 បើកបរ​ដោយ​ឈ្មោះ​ ស៊ឹម គ្រី​យ៉ា ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម រស់នៅ​ភូមិ​វិហារ​សម្បូរ ឃុំ​រការ​៥ ខេត្ត​ត្បូងឃ្មុំ ទិសដៅទៅខេត្តរតនគីរី (​ទៅ​មើល​ចម្ការ)​។​

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​យក​រថយន្ត​ទាំងពីរ ទៅ​រក្សាទុក​នៅ​កន្លែង រង់ចាំ​ការដោះស្រាយ​ពី​ម្ចាស់​រថយន្ត​បង្ក​តាមផ្លូវ​ច្បាប់​។ រីឯ​អ្នករងរបួស​ជិះ​រថយន្ត​ម៉ុង​តេ​រ៉ូ​ពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវ​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង ដើម្បី​ព្យាបាល​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...