រថយន្តស៊ីអរវីបោះពួយទៅបុករថយន្តស៊ីទែនបើកផ្ទុយទៅគ្នាស្លាប់ម្នាក់របួស ២នាក់
ដោយ Heng  ថ្ងៃទី 19 April, 2020  ម៉ោង 10:12 | សន្តិសុខ​សង្គម

(ស្រុកព្រៃនប់)៖ បុរសម្នាក់បានស្លាប់ និងស្ត្រី២នាក់ទៀតរងរបួស ដោយគ្រោះថ្នាក់ច បុកគ្នា កាលពីម៉ោងជាង៩យប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩២-១៩៣ ស្ថិតនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្ត ០១គ្រឿងម៉ាក CRV ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ 2B-3851 បើកបរដោយឈ្មោះ យាន យ៉ុង ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅផ្ទះ ២៨សេ ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានអ្នករួមដំណើរចំនួន ០២នាក់ ឈ្មោះ ហង្ស ស្រីនិច ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ និង ០១នាក់ទៀត ពុំទាន់ស្គាល់អត្តសញ្ញាណ ដែលមានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ រថយន្តនេះជ្រុលចូលទៅចំណែកផ្លូវម្ខាងទៀតរួចក៍បុករថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ3A-3877 (ប្រភេទរថយន្តស៊ីទែនដឹកប្រេងឥន្ធនៈ) ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ តន ម៉ាប់ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកោះស្លា ឃុំត្រពាំងឃ្លាំង ស្រុកឈូកខេត្តកំពត ។

គ្រោះថ្នាក់នេះបណ្តាលឱ្យស្លាប់មនុស្សចំនួន ០១នាក់ និងរបួសមនុស្សចំនួន ២នាក់ ៖ ១. ឈ្មោះ យាន យ៉ុង អ្នកបើកបររថយន្ត CRV ស្លាប់នៅនឹងកន្លែងកើតហេតុ។
២. ឈ្មោះ ហង្ស ស្រីនិច អ្នករួមដំណើរលើរថយន្ត CRV របួសមធ្យម។ ៣. អ្នករួមដំណើរលើរថយន្ត CRV មិនទាន់ស្គាល់អត្តសញ្ញាណ របួសមធ្យម ។

ក្រោយកើតហេតុអ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យ និងចាត់ចែងសាកសពទុកជូនក្រុមគ្រួសារ ចំណែកអ្នកបើកបររថយន្ត HYUNDAI នគរបាលបានឃាត់ខ្លួនបណ្តោះអាសន្ននាំមកសាកសួររួម និងវត្ថុតាង រថយន្តចំនួន ០២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ដោះស្រាយបន្ត៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...