(ភ្នំពេញ)៖ គិតត្រឹមម៉ោង៧ និង០០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសថាមគ្មានអ្នកឆ្លងជំងឺកូវីដថ្មីទេ ហើយអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ២នាក់ថ្មីទៀត ធ្វើឱ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១០៥នាក់ ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះ មកត្រឹមចំនួន១៧នាក់ នៃអ្នកឆ្លងសរុប១២២នាក់។
ករណីជាសះស្បើយចំនួន០២នាក់៖
– ស្ត្រីជនជាតិវៀតណាមអាយុ៣៤ឆ្នាំ ជាភ្ញៀវទេសចរដែលស្នាក់នៅបណ្ដោះអាសន្ន នៅខុនដូកោះពេជ្រ រាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាព ចាក់អង្រែក្រោម រាជធានីភ្នំពេញ។
– ក្មេងប្រុសជនជាតិខ្មែរអាយុ១២ឆ្នាំ (ឪពុកជាអ្នកដែលវិលត្រឡប់ មកពីពិធីសាសនា នៅប្រទេសម៉ាឡេស៊ី បានជាចេញពីមន្ទីរពេទ្យរួចហើយដែរ) រស់នៅក្រុងសៀមរាប បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរ ពេទ្យខេត្តសៀមរាប៕