(ខេត្តព្រះសីហនុ)៖ នាក្នុងឱកាសអញ្ជើញពិនិត្យមើលដំណើរការចាប់ផ្ដើមសាងសង់ផ្លូវសម្ដេចសង្ឃរាជទេពវង្សនៅខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ ណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឱ្យដឹងថា ការសាងសង់ផ្លូវនេះគ្រោងចំណាយថវិកាអស់ចំនួន 76,888,000ដុល្លារអាម៉េរិក ក្នុងកញ្ចប់ថវិកា100លានដុល្លារ ដែលជាថវិកាសន្សំរបស់ជាតិគម្រោងសាងសង់កំណាត់ផ្លូវសម្ដេចសង្ឃរាជទេពវង្សមានប្រវែងសរុប 43,025 គីឡូម៉ែត្រ ដោយគិតចាប់ពីបំបែកផ្លូវជាតិលេខ៤ ភូមិវាលធំឃុំវាលរេញស្រុកព្រៃនប់ដល់រង្វង់មូលស្ទឹងហាវភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែក្រុងព្រះសីហនុ សាងសង់ដោយចាក់បេតុងកៅស៊ូAC កំរាស់៩ សង់ទីម៉ែត្រ ប្រវែង20,678គីឡូម៉ែត្រ និងចាក់បេតុងសរសៃ ដែកកម្រាស់២៦ សង់ទីម៉ែត្រប្រវែង22,347 គីឡូម៉ែត្រផងដែរ។
ក្រៅពីផ្លូវធំៗក្នុងក្រុងព្រះសីហនុដែលកំពុងស្ថាបនាជួសជុល ខេត្តព្រះសីហនុនឹងទទួលបានផ្លូវធំមួយខ្សែទៀតដែលជាផ្លូវរំដោះចរាចរណ៍យ៉ាងសំខាន់ជាពិសេសនោះផ្លូវមិនមានចំណោទហើយងាយស្រួលដល់រថយន្តធំៗធ្វើចរាចរណ៍ពីកំពង់ផែទៅផ្លូវជាតិលេខ៤ ក្រោយជួសជុលស្ថាបនារួចគឺផ្លូវសម្ដេចព្រះសង្ឃរាជទេពវង្សនេះតែម្ដង៕