ថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជាប្រកាសថា អ្នកជំងឺកូវីដ១៩ រកឃើញអ្នកឆ្លងថ្មីតែម្នាក់
(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងសុខាភិបាលបានចេញប្រកាសថា រកឃើញអ្នកឆ្លងកូវិដ១៩ ថ្មីតែម្នាក់ប៉ុណ្ណោះ ហើយបានជាសះស្បើយរហូតដល់៩នាក់ ធ្វើឲ្យចំនួនអ្នកជាកើនឡើងរហូតដល់៣៤នាក់ ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៧៦នាក់ នៃអ្នកឆ្លងសរុប១១០ នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ។
ករណីជាសះស្បើយចំនួន០៩នាក់ថ្មីនេះ មានជនជាតិខ្មែរ ១នាក់ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប ជនជាតិប៊ែលហ្សិក១នាក់ អាយុ៣៣ឆ្នាំ នៅរាជភ្នំពេញ និងជនជាតិបារាំង ៧នាក់ នៅខេត្តព្រះសីហនុ។
ដោយឡែកករណីរកឃើញអ្នកជំងឺកូវីដថ្មី១ករណីនេះវិញ គឺឆ្លងនៅលើបុរសជនជាតិខ្មែរម្នាក់ (រស់នៅក្នុងសណ្ឋាការមួយក្នុងខេត្តព្រះសីហនុ)។ បុរសរូបនេះជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ និងប៉ះពាល់ជាមួយនឹងភ្ញៀវទេសចរបារាំងទាំងអស់ ដែលរកឃើញមានផ្ទុកកូវីដ១៩ នៅខេត្តព្រះសីហនុកន្លងមក៕
Loading...
loading...