នៅរាត្រីថ្ងៃទី ២៦ខែមីនានេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ២នាក់ទៀត ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់៩៨នាក់
ដោយ Heng  ថ្ងៃទី 26 March, 2020  ម៉ោង 22:12 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន ០២នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់ ៩៨នាក់ហើយ គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ។

ហើយនៅថ្ងៃនេះដែរមានអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ០១នាក់ផងដែរ។ សរុបគិតមកត្រឹមយប់ថ្ងៃទី២៦ ខែមីនានេះ អ្នកជាសះស្បើយពីជំងឺកូវីដបានកើនដល់ចំនួន១១នាក់។

ករណីឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបានរកឃើញនៅលើខ្លួនជនជាតិឥណ្ឌូនេស៊ី២នាក់ គឺបុរសអាយុ៤១ឆ្នាំ និងបុរសអាយុ៤៤ឆ្នាំ ដែលបានចូលមកកម្ពុជា ក្នុងខេត្តសៀមរាប បន្ទាប់ពីពួកគេបានធ្វើតេស្តឃើញមានកូវីដ១៩ នៅប្រទេសថៃ។ ដោយឡែក ករណីព្យាបាលជាសះស្បើយវិញ គឺនៅក្នុងខេត្តកោះកុង ដែលមានអ្នកជំងឺកូវីដអាយុ៥៧ឆ្នាំ មានទីលំនៅខេត្តកំពត។

ទោះជាយ៉ាងនេះក្តី ក្រៅពីករណីខាងលើនេះ ក្រសួងសុខាភិបាល ក៏បានរកឃើញមានបុរសជនជាតិស៊ុយអែតម្នាក់ទៀត ដែលមានវិជ្ជមានជំងឺកូវីដ១៩ ប៉ុន្តែបុរសនេះបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃកាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ម្ល៉េះ ដោយករណីនេះមិនរាប់បញ្ចូលជាករណីថ្មី នៅក្នុងប្រទេសកម្ពុជាឡើយ។

អ្នកដែលត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ នៅកម្ពុជានេះរួមមាន៖

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...