បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ជិះម៉ូតូហុងដាស្កុបពី បុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក
ដោយ Heng  ថ្ងៃទី 26 March, 2020  ម៉ោង 08:36 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ ជិះម៉ូតូឌុបគ្នា២នាក់ បុកជាមួយម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉ក ១គ្រឿងទៀត កាលពីវេលាម៉ោង៥ និង២០នាទីល្ងាចថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងត្រង់ចំណុច ភូមិព្រៃសាលា ខណ្ឌពោធិ៍សែនជ័យ បណ្ដាលឱ្យបុរសអ្នកបើកបរម៉ូតូស្កូបពីម្នាក់ស្លាប់ភ្លាមៗ​នៅនឹងកន្លែងនិងម្នាក់ទៀតដែលជាអ្នករួមដំណើររងរបួស បន្ទាប់មកម៉ូតូ​សណ្ដោងរ៉ឺម៉កបានបើកគេចខ្លួនបាត់ដោយសុវត្ថិភាព។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះខាងលើនោះ​ឈ្មោះ​យ៉ន ដា អាយុ១៩ឆ្នាំ មុខរបរជាងស៊ុមរូបថត មានស្រុកកំណើតនៅខេត្ត​មណ្ឌលគីរី និងស្នាក់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំណែកម្នាក់ទៀតរងរបួសមិនស្គាល់អត្តសញ្ញណ។អ្នកទាំង២នេះជិះម៉ូតូ១គ្រឿង​ម៉ាកហុងដាស្កុបពីពណ៌សពាក់ផ្លាកលេខភ្នំពេញ1AY-8253 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ​ ជនរងគ្រោះទាំង២នាក់បាន​ជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត តាមផ្លូវបេតុងខាងលើ លុះពេលទៅ​ដល់ត្រង់ចំណុចកើតហេតុបានវ៉ាម៉ូតូ១គ្រឿងទៀតនៅខាងមុខ ហើយក៏បានបុក​ជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង ដែលបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យដួលបោកក្បាលផ្ទប់ថ្នល់ស្លាប់ភ្លាមៗម្នាក់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួស។

ក្រោយពេលកើតហេតុ ម៉ូតូសណ្ដោងរ៉ឺម៉កបានបើករត់គេចទៅបាត់ស្រមោល​បន្ទាប់មកនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជយបានចុះទៅកាន់កន្លែងកើត​ហេតុ រួចប្រគល់សាកសពទៅឱ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...