ស្លាប់៣នាក់ និងរងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មាន ករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឱ្យមនុស្សស្លាប់៣នាក់ របួសស្រាល ៥នាក់ និងរបួសធ្ងន់២នាក់ ក្នុងនោះមិនពាក់មួក៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនប្រកាន់ស្ដាំ និងកត្តាយាន៕
Loading...
loading...