ចាប់​ខ្លួន​យុវតី​ម្នាក់ ​ពាក់ព័ន្ធ​នឹង​ការផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​វីរុសកូវិដ១៩ តាម​messenger
ដោយ Heng  ថ្ងៃទី 12 March, 2020  ម៉ោង 10:12 | សន្តិសុខ​សង្គម

(ខេត្តកំពត) ៖​ នៅថ្ងៃទី១២ ខែ​មីនា ឆ្នាំ​២០២០យុវតី ​ជា​សិស្សសាលា​ម្នាក់ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​ ចុះ​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការផ្សាយ​ព័ត៌មាន​មិន​ពិត​តាម Messenger ថា​ មាន​សិស្សសាលាភាសាចិនមួយក្នុងខេត្តកំពត មាន​ឆ្លង​វីរុស​កូ​វីដ​១៩ ចំនួន ០៣ នាក់ និង​មាន​មនុស្ស​ស្លាប់​ចំនួន ០៣ នាក់ ស្ថិត​នៅក្នុង​ខេត្តកំពត។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ស្រុក​កំពង់ត្រាច បាន​ឱ្យដឹងថា ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​នោះ មានឈ្មោះ ន.យ.ម ភេទ​ស្រី អាយុ១៤ឆ្នាំ កាន់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mey Royal ជា​សិស្សសាលា​ចិនមួយនៅខេត្តកំពត រស់នៅ​ភូមិ​កោះ​គ្រឹ​ស្នា ឃុំ​ឫស្សី ស្រុកខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

ក្រោយពីសាកសួររបស់សមត្ថកិច្ចថា ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​និយាយ​ Messenger ជា​សំឡេង និង​ចែកចាយ​ព័ត៌មាន​មិន​ពិត​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ពិតប្រាកដ​មែន។ ក្រោយពី​សាកសួរ​ចប់ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ ណែនាំ ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ និង​សុំទោស​ជា​សាធារណៈ ហើយ​ឱ្យវិលត្រឡប់ទៅលំនៅឋានវិញ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...