បើករថយន្តដឹកទំនិញបុកពីក្រោយរថយន្តដឹកអង្ករគាបជាប់អ្នកបើកបរ​របួសធ្ងន់​
ដោយ Heng  ថ្ងៃទី 11 March, 2020  ម៉ោង 07:57 | សន្តិសុខ​សង្គម

(ភ្នំពេញ​)៖ រថយន្តដឹកទំនិញមួយគ្រឿងបើកបុកពីក្រោយ រថយន្តនីស្សាន់ដឹកអង្ករកំពុងឈប់ស្ងៀមពេញទំហឹង​បណ្ដាល​ឱ្យក្រពឹតរួញកាប៊ីនគាបជាប់តៃកុងរូបនោះរងរបួស​យ៉ាង ធ្ងន់ធ្ងរ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង​៥​ភ្លឺ​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២០ នៅតាម​វិថី​ឈ្នះ​ឈ្នះ ត្រង់ចំណុច​ជិត​ផ្លូវដែក​ខ្សែ​ភ្នំពេញ​-​បាត់ដំបង ស្ថិត​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

ជនរងគ្រោះមានឈ្មោះ ជៀម ហ៊ួត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត បានរងរបួសធ្ងន់ បែកក្បាល បាក់ជើង រងរបួសធ្ងន់ធ្ងរ បច្ចុបកបន្នស្នាក់នៅផ្ទះជួល ភូមិត្រពំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកបររថយន្តធុនធំដឹកម្សៅមី១គ្រឿង ពណ៌​ក្រហម​ពាក់​ស្លាកលេខភ្នំពេញ3D-5072 បុកនឹងរថយន្តដឹកអង្ករដែលឈប់ស្ងៀមនៅលើផ្លូវ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​នោះ​ម៉ាក​នី​ស្សាន់​ឌី​សែ​ល ព​ណ៌ស ពាក់​ស្លាកលេខព្រះសីហនុ3A-6633 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ដូចគ្នា ។​

តាមប្រភពព័ត៌មានបានឲ្យដឹងថាដឹងថា នៅមុន​ពេល​កើតហេតុ​រថយន្ត​ដឹក​អង្ករ​បាន​បើកបរ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅដ​ល់​ត្រង់ចំណុច​កើតហេតុ​បាន​ឈប់​នៅលើ​ផ្លូវ ហើយ​តៃកុង​បាន​ចុះទៅ​គោះ​មើល​កង់​ដោយ​សង្ស័យថា​កង់​រថយន្ត​នោះ​ធ្លាយ​ឬ​ធូរ ។​ស្របពេលនោះ​ស្រាប់តែ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​រងគ្រោះ​ខាងលើ​បើកបរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​បាន​ទៅដល់​ល្មម ហើយ​សង្ស័យ​អ្នកបើកបរ​ងងុយដេក​ងោក​១​ភាំង ទើប​មើលមិនឃើញ​ក៏បាន​បុក​ពីក្រោយ​រថយន្ត​ដឹក​អង្ករ​នេះ​ពេញទំហឹង ។​

ប្រភពដដែលបានបន្តថា ​យ​រថយន្ត​ដឹកទំនិញ​ក្រពឹត​រួញ​កាប៊ីន​ខ្លួនឯង រង​ការខូចខាត​ទាំងស្រុង ​ហើយ​គាបជាប់អ្នកបើកបររងរបួសធ្ងន់ធ្ងរ បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​កន្លែងកើតហេតុ​រួច​ទំនាក់ទំនង​ទៅកាន់​អង្គភាព​៧១១ ឱ្យចុះទៅជួយគាស់យកជនរងគ្រោះចេញនិងបញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។ ក្រោយមក​នគរបាល​ការិយាល័យ​ចរាចរ​ណ៍ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះទៅ​វាស់វែង​និង​នាំយក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​រង់ចាំ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...