រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ កម្ពុជារកឃើញករណីកូវីដ១ទៀត លើខ្លួនស្រ្តីជនជាតិអង់គ្លេសម្នាក់ ដែលចូលមកខេត្តកំពង់ចាម តាមទូកទេសចរណ៍វៀតណាម
ដោយ Heng  ថ្ងៃទី 10 March, 2020  ម៉ោង 17:49 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រលប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា ក្រសួង សុខាភិបាល បានរកឃើញនូវករណីវីរុសកូវីដ១៩ មួយករណីទៀត លើខ្លួនស្រ្តីជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ ដែលបានចូលមកខេត្តកំពង់ចាម ប្រទេសកម្ពុជា តាមទូកទេសរណ៍ ដែលចេញពីកំពង់ផែហូជីមីង ប្រទេសវៀតណាម។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា នេះគឺជាករណីទី៣ នៅកម្ពុជា បន្ទាប់ពីរកឃើញករណីទី១ នៅលើខ្លួនជនជាតិចិនដែលត្រូវបានព្យាបាលជាសះស្បើយ ហើយត្រឡប់ទៅប្រទេសចិនវិញ និងករណីទី២ នៅលើខ្លួនជនជាតិខ្មែរអាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប។

ករណីនេះលោករដ្ឋមន្រ្តីបានបញ្ជាក់ឱ្យដឹងថា នៅរសៀលម៉ោង៤៖៣០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ លទ្ធផលពីវិទ្យាស្ថានប៉ាស័រកម្ពុជា បានបញ្ជាក់ថា ស្ត្រីជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ មានវិជ្ជមានវីរុស Covid-19។

ស្ត្រីរូបនេះ ជាអ្នកដំណើរតាមនាវាឈ្មោះ Viking Cruise Journey ចេញពីកំពង់ផែ My Tho នៃទីក្រុងហូជីមិញ សំដៅមកទីក្រុងភ្នំពេញ តាមរយៈច្រកចូវដុក ក្អមសំណរ និងហួសទៅចូលចតប្រហែលជាម៉ោង ១៦ និង៣០នាទីរសៀល នៅចំណតនាវា ក្នុងទីរួមខេត្តកំពង់ចាម៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...