រថយន្ត​១គ្រឿងដឹកអង្ករលើសចំណុះបើកចុះជម្រាលភ្នំដាច់ ហ្វ្រាំងរអិលធ្លាក់ក្រឡាប់ជាច្រើនត្រឡប់ប៉ះនឹង រថយន្ត និង ម៉ូម៉ូតូជាច្រើនគ្រឿង!
ដោយ Heng  ថ្ងៃទី 9 March, 2020  ម៉ោង 11:07 | សន្តិសុខ​សង្គម

(ខេត្តបាត់ដំបង) ៖ រថយន្តមួយគ្រឿងរបស់ជានជាតិថៃដឹកអង្ករពេញ ខណៈកំពុងបើកចុះជម្រាលភ្នំស្រាប់តែរអិលធ្លាក់ចុះក្រឡាប់ជាច្រើនត្រឡប់ប៉ះនឹង រថយន្ត ចំនួន៣គ្រឿង ត្រាក់ទ័រ១ គ្រឿង និង ម៉ូតូចំនួន២គ្រឿងរងការខូចខាត រួមជាមួយ​នឹង​អង្ករប្រមាណ៤០តោនផងដែរ។ ហេតុការណ៍​នេះ បាន​កើត ឡើងកាលពីវេលាម៉ោង១ និង៤០នាទី រសៀលថ្ងៃទី៦ខែមីនា ឆ្នាំ ២០២០ លើ​កំណាត់​ផ្លូវ​លេខ ៥៩ ( ជើងភ្នំ​ព្រឹក ) ស្ថិតក្នុង​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខខេត្តបាត់ដំបង។

សមត្ថកិច្ចបានឱ្យដឹងថា ដែលបង្កឡើងដោយរថយន្តន្ត ម៉ាក​ហ៊ីណូ ស្លាកលេខ អក្សរថៃ 82-0516 បប្រភេទសណ្ដោងរ៉ឺម៉កក (​រថយន្ត​ថៃ​ដឹកកអង្ករ) បើក​ចុះ​ពី​ជម្រាល​ភ្នំ បណ្ដាលក្រឡាប់ចុះពីលើមកតែម្តង។ នៅនៅក្នុងហេតុការណ៍នេះះ បាបានបណ្តាលឱ្យអ្នកបើកបររថយជាជនជាតិថៃរងរបួសស្រាលបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុងប្រទេស​ថៃ​។

​បើតាម​ការពិនិត្យ​ពី​សំណាក់​សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់ថា បញ្ហា​នេះ​គឺ​បណ្តាល​មកពី​រថយន្ត​ដឹក​លើស​ទម្ងន់ ធ្វើឱ្យដាច់ហ្វ្រាំង ចំពេល​ដែល​កំពុង​ចុះ​ជម្រាល​ពីលើ​ភ្នំ។ បច្ចុប្បន្ន​ រថយន្ត ត្រូវបាន​សមត្ថកិច្ច​នាំ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...