ចិនប៉េកាំង៖ “ចំនួនអ្នកឆ្លង COVID-19 កើនដល់៨០,៧៣៥ករណី ក្នុងនោះ៣,១១៩នាក់ស្លាប់ និង៥៨,៦០០នាក់ជាសះស្បើយ”
ដោយ Heng  ថ្ងៃទី 9 March, 2020  ម៉ោង 08:10 | សន្តិសុខ​សង្គម

(ប៉េកាំង)៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចេញផ្សាយ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ឱ្យដឹងថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៨០,៧៣៥ករណីហើយ ដោយនៅក្នុងនោះអ្នកជំងឺសរុប ៥៨,៦០០នាក់បានជះសះស្បើយ និងត្រឡប់ទៅផ្ទះវិញ ខណៈអ្នកជំងឺសរុប ៣,១១៩នាក់ទៀត បានស្លាប់បាត់បង់ជីវិត។

តាមតួលេខដែលត្រូវបានបញ្ចេញ ដោយគណៈកម្មការសុខាភិបាលចិន (NHC) បានឲ្យដឹងទៀតថា នៅរយៈពេលមួយថ្ងៃអាទិត្យម្សិលមិញនេះ អ្នកជំងឺសរុប ១,៥៣៥នាក់បន្ថែមទៀតបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ នៅក្នុងទឹកដីចិនជាពិសេសខេត្តហ៊ូប៉ី និងទីក្រុងវូហាន។

បន្ថែមពីខាងលើនេះ នៅពេញមួយថ្ងៃអាទិត្យដដែល មនុស្សចំនួន ៤០នាក់បន្ថែមទៀតបានឆ្លងវីរុស COVID-19 និងអ្នកជំងឺ ២២នាក់បាត់បង់ជីវិត (២១នាក់នៅហ៊ូប៉ី)។ សម្រាប់តួលេខថ្មីៗដែលត្រូវបានបញ្ចេញជាផ្លូវការ ដោយអាជ្ញាធរសុខាភិបាលចិនខាងលើនេះ គឺបានបង្ហាញពីសញ្ញាធ្លាក់ចុះ កាន់តែខ្លាំងបន្ថែមទៀតនៃចំនួនអ្នកឆ្លង និងស្លាប់ដោយសារតែវីរុស COVID-19 នៅទូទាំងប្រទេសចិន៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...