បង្គោលភ្លើងដាក់ខុសបច្ចេកទេស របស់ក្រុមហ៊ុន អាផាតាមែន ណាន ហៃសម្លាប់ ជាងលាបថ្នាំម្នាក់ជាប់និងបង្គោលភ្លើងយ៉ាងអាណោចអាធម្ម
ដោយ Heng  ថ្ងៃទី 9 March, 2020  ម៉ោង 10:23 | សន្តិសុខ​សង្គម

ខេត្តព្រះសីហនុ ៖បុរសម្នាក់ស៊ីឈ្នូលលាបថ្នាំផ្ទះត្រូវបាន ចរន្តអគ្គីស នីលើបង្គោលភ្លើង របស់ក្រុម ហ៊ុនអាផាតាមែន ណានហៃ ឆក់ស្លាប់ភ្លាមៗ ខណៈជនរងគ្រោះឡើង លាបថ្នាំជញ្ជាំងផ្ទះឱ្យគេដែលមានជញ្ជាំងសាង សង់នៅជាប់ និង បង្គោលភ្លើង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលា ម៉ោងប្រមាណ៨ និង២០នាទី ព្រឹកថ្ងៃទី០៩ ខែ ឮកុម្ភៈ ឆ្នាំ ២០២០ នៅត្រង់ចំណុច បង្គោលភ្លើងផ្នែកខាងក្រោយនៃក្រុមហ៊ុនអាផាតាមែន ណានហៃ ស្ថិតក្នុងភូមិលេខ០១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុក រ៉ាមីុ ភេទប្រុស អាយុ៣១ឆ្នាំ ស្រុកកំណើតក្រុងភ្នំពេញ បច្ចុប្បន្ន ស្នាក់នៅក្រុមទី ភូមិ៥ សង្កាត់លេខ៤ ក្រុងនិងខេត្តព្រះសីហនុ មុខរបរជាងលាបថ្នាំ បានស្លាប់នៅពេលកំពុងធ្វើការ (លាបថ្នាំផ្ទះឱ្យឈ្មោះ ទូចសុធា )។ ជនរងគ្រោះ មានប្រពន្ធឈ្មោះ វ៉ា លក្ខណា អាយុ២៧ ឆ្នាំ ស្រុកកំណើតនៅ ខេត្តព្រះសី ហនុ មុខរបរមេផ្ទះ និងមានកូនតូចៗ ចំនួន៣នាក់ ដោយកូនទី៣ មានអាយុ ទើប តែបាន ២០ ថ្ងៃ ប៉ុណ្ណោះ។

យោងតាមការបញ្ជាក់របស់សមត្ថកិច្ច ប៉ូលិស ការិយាល័យ បច្ចេកទេស នៃស្នងកាដ្ឋាននគបាលខេត្តព្រះសីហនុបានប្រាប់ឱ្យដឹង ជនរងគ្រោះពិតជាស្លាប់ ដោយសារឆ្លងចរន្តអគ្គីសនីពីបង្គោលភ្លើង ខាងលើឆក់ស្លាប់ ពិតប្រាកដមែន ។ ហើយមូលហេតុដែលបង្កឱ្យឆក់ស្លាប់បែបនេះ ដោយសារតែ ចំណុចជញ្ជាំងផ្ទះដែលជនរងគ្រោះលាប់ថ្នាំ មានចម្ងាយកៀកជាប់នឹងបង្គោលភ្លើងពេក គឺមានប្រវែង ពីបង្គោលភ្លើងប្រវែង ប្រមាណតែ ៥ទៅ៦តិកតែប៉ុណ្ណោះ។ ហើយបញ្ហានេះមិនដឹងថា ភាគីខាងផ្ទះកើតហេតុជាអ្នកសាងសង់ រំលោភ ទៅលើបង្គោលភ្លើង ឬភាគីបង្គោលភ្លើង ដាំបង្គោលរំលោភខលើខាងផ្ទះដែលលាបថ្នៃឬយ៉ាងណានោះទេ ។

លោក ទូច សុធា ជាម្ចាស់ផ្ទះកើតហេតុ ជុំវិញបញ្ហារនេះ លោកបានធ្វើការបញ្ជាក់ថា នៅមុនពេលកើតហេតុ រូបគាត់ បានឱ្យជនរងគ្រោះ ឈ្មោះសុខរ៉ា រ៉ាមី លាប់ថ្នាំផ្ទះចាស់ របស់គាត់។ លុះក្រោយមកជនរងគ្រោះក៏ត្រូវខ្សែភ្លើង ឆក់ស្លាប់តែម្តង។ ពាក់ព័ន្ធទៅនឹងបង្គោលភ្លើងខាងលើនេះ លោក ទូច សុធា បាន បញ្ជាក់ថា បង្គោលភ្លើង នេះក្រុមហ៊ុន អាតាមែនណានហៃ ទើបតែដាក់ប្រមាណជាង៤ខែ ថ្មីៗនេះទេ ។ ចំណែក ផ្ទះរបស់គាត់ ជាផ្ទះចាស់សាងសង់ រយៈពេលជាង ៨ឆ្នាំមកហើយ គឺសាងសង់នៅលើដី មានកម្មសិទ្ធិស្រប ច្បាប់ និងមានច្បាប់សាងសង់ត្រឹមត្រូវ ។

កន្លងមកបញ្ហាបង្គោលភ្លើងនេះ លោក ទូ សុធា បានបញ្ជាក់ថា រូបលោក ក៏ធ្លាប់ឱ្យក្រុមហ៊ុន អាផាតាមែន ណានហៃឱ្យមកធ្វើការពិនិត្យដើម្បីដាក់បងគោលភ្លើងឱ្យបានត្រឹមត្រូវតាម លក្ខណៈបច្ចេកទេសជាងវាងបង្គគ្រោះថ្នាក់ ជាយថាហេតុ។ ប៉ុន្តែខាងក្រុមហ៊ុន អាផាតាមែនណានហៃ នោះមិនដែល យកចិត្តទុកដាក់លើបញ្ហានេះទេ ហើយឥឡូវអ្វីដែលជាការ ព្រួយបារម្ភ គឺបានកើតមានមែន។ ជាមួយគ្នានេះ លោក ទូច សុធា ក៏សូមធ្វើការអំពាវនាវ ផងដែរទៅដល់មន្រ្តីជំនាញពាក់ព័ន្ធ ក៏ដូចជាថ្នាក់ដឹកនាំខេត្តព្រះសីហនុ មេត្តាចុះមកពិនិត្យជាក់ស្តែង និងមានវិធានការដោះស្រាយតាមច្បាប់ រកយុត្តិធម៌ដល់ជនរងគ្រោះ ដែលជាអ្នកស៊ីឈ្មូល លាប់ថ្នាំផ្ទះ ក្រីក្ររកស៊ីចិញ្ចឹមប្រពន្ធនិងកូនតូចៗចំនួន៣នាក់នេះផង ។ហើយអ្វីដែល គួរ អាណិត ឲ្យអាសូរផងនោះ គឺ ជនរងគ្រោះ មានកូន តូច ទី៣ មានអាយុ ទើបតែបាន២០ថ្ងៃ ប៉ុណ្ណោះ ពោល ស្រ្តីរងគ្រោះ ជាប្រពន្ធ ជីវភាពគ្រប់បែបយ៉ាង គឺពឹងទៅលើ តែប្តីរកស៊ីចិញ្ចើម តែពេលនេះចប់ហើយគ្មានអ្វីទីពឹងទៀតទេ។

លោក សោ លីម ប្រធានអង្គភាពអគ្គីសនី ខេត្តព្រះសីហនុ ជុំវិញបញ្ហាខាងលើនេះ លោកបានធ្វើការបញ្ជាក់ថា លោក មិនទាន់ដឹងច្បាប់នោះទេ ពាក់ព័ន្ធនឹងបង្គោល ភ្លើងខាងលើ ប៉ុន្តែលោកនឹងឱ្យមន្រ្តី ជំនាញចុះពិនិត្យ មើលដើម្បីមានវិធាន តាមផ្លូវច្បាប់ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...