( ខេត្តព្រះសីហនុ)៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ថ្មីៗនេះ ដោយមានបទបញ្ជា និងការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អ៉ី សុខា ស្នងការរង បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចំនួន១២នាក់ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ទីតាំងក្រុមហ៊ុនលាយបេតុង ចំនួន ៥ ថែមទៀត មាន ៖
១, ក្រុមហ៊ុន XIANG YING
២, ក្រុមហ៊ុន ជុង ហ្វូ
៣, ក្រុមហ៊ុន GUANG TAK
៤, ក្រុមហ៊ុន GUANG TER
៥, ក្រុមហ៊ុន អាន ស៊ីង
ក្រុមសមត្ថកិច្ចជំនាញបានបង្គាប់ឱ្យតំណាងក្រុមហ៊ុនទាំង៥ និង អ្នកបើកបរ ត្រូវដោះភ្លើងហ្វា ដែលបំពាក់នៅលើរថយន្តខុសបច្ចេកទេស និងបានណែនាំអ្នកបើកបរ ឱ្យធ្វើការផ្សព្វផ្សាយដល់អ្នកបើកបរដូចគ្នា ដោះចេញទាំងអស់នូវការបំពាក់ភ្លើងហ្វាខុសបច្ចេកទេស ។
គ្រប់អ្នកបើកបរបើកបរទាំងអស់ ត្រូវរៀបចំលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ធ្វើស្លាកលេខសម្គាល់យានយន្ត និង ទៅប្រឡងយកបណ្ណបើកបរឱ្យបានត្រឹមត្រូវ តាមច្បាប់កំណត់ ទើបអនុញ្ញាតឱ្យធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ។ បន្ថែមពីលើនេះសមត្ថកិច្ចបានក្រើនរំលឹក
អ្នកបើកបរទាំងអស់គោរពច្បាប់ ឱ្យបានម៉ឺងម៉ាក់ ដើម្បីជៀសវាងគ្រោះថ្នាក់៕