វៀតណាមសម្លាប់ មាន់ទាជាង ១៣៧,០០០ក្បាល ដើម្បីទប់ស្កាត់វីរុសផ្តាសាយបក្សី នៅក្នុងខេត្ត-ក្រុងចំនួន១៣
ដោយ Heng  ថ្ងៃទី 6 March, 2020  ម៉ោង 16:17 | អន្តរជាតិ

(ហាណូយ)៖ សត្វមាន់ និងទា សរុបជាង ១៣៧,០០០ ក្បាលហើយ ត្រូវបានសម្លាប់ចោលនៅក្នុងខេត្ត-ក្រុងចំនួន ១៣ នៃប្រទេសវៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរាលនៃវីរុសផ្តាសាយបក្សី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។

នៅក្នុងរយៈពេល ០២ខែមកនេះ វៀតណាមបានជួបប្រទះការផ្ទុះ ជំងឺផ្តាសាយបក្សីសរុបចំនួន ៤៨ករណីក្នុងនោះ ៣៨ករណីជាប្រភេទ A/H5N6 និង ០៥ករណីជាប្រភេទ A/H5N1។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃប្រទេសវៀតណាមបានឱ្យដឹងទៀតថា តំបន់ដែលបានទទួលរងគ្រោះទាំងអស់ នៅក្នុងខេត្ត និងទីក្រុងសរុបចំនួន ១៣ ត្រូវបានដាក់ឱ្យស្ថិតនៅក្នុងការត្រួតពិនិត្យ ដើម្បីកុំឱ្យវីរុសប្រភេទទាំងនេះរាតត្បាតទៅខេត្ត និងទីក្រុងផ្សេងទៀត។

សូមបញ្ជាក់ថា សម្រាប់ចំណាត់ការជាទូទៅដែលត្រូវធ្វើនោះ គឺរាល់កសិដ្ឋាន ឬតំបន់ចិញ្ចឹមសត្វមាន់-ទា និងសត្វបក្សីផ្សេងៗទៀត ដែលមានផ្ទុះជំងឺផ្តាសាយបក្សីនោះ អាជ្ញាធរត្រូវយកបក្សីទាំងអស់ទៅសម្លាប់ចោល ដើម្បីបង្ការការឆ្លងរាលដាលកាន់តែខ្លាំង៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...