(ភ្នំពេញ)៖ បុរបុរសម្នាក់បើករថយន្តទាំងងោកបានរេចង្កូតទៅខាងស្ដាំដៃ បុករះរបងអគ្គិសនីកម្ពុជា បណ្ដាលឱ្យបាក់រាយប៉ាយពេញផ្លូវ បណ្តាលឱ្យរថយន្តដាច់កាឡេកង់ខាងមុខ ផ្ទុះពោង ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍កាលពីវេលាម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា គេបានឃើញបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ទៀត បានបើករថយន្តម៉ាក ឡិចស៊ីស RX400h ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BF-1772 ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ៉ែ ក្នុងទិសដៅពីត្បូងជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ខាងលើក៏បានរេចង្កូតទៅខាងស្ដាំដៃ បុករះរបងរបស់អគ្គិសនីកម្ពុជា បណ្ដាលឱ្យបាក់រាយប៉ាយពេញផ្លូវ ចំណែករថយន្តដាច់កាឡេកង់មុខ ផ្ទុះពោង ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ។ តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍មកវាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕