បង្ក្រាបទីតាំងម៉ាស្សា បង្កប់​សេវា​ផ្លូវភេទ​មួយ​កន្លែង យីហោ king sora massage
ដោយ Heng  ថ្ងៃទី 6 March, 2020  ម៉ោង 08:22 | សន្តិសុខ​សង្គម

(ភ្នំពេញ) ​៖ ​កាលពី​ព្រលប់​ថ្ងៃទី ០៥ ខែមីនា ឆ្នាំ​២០២០ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួងមហាផ្ទៃ បាន​ចុះ​បង្ក្រាប​ទីតាំង ម៉ាស្សា និង​បង្កប់​សេវា​ផ្លូវភេទ​មួយ​កន្លែង យីហោ «King Sora Massage» នៅតាម​បណ្ដោយ​ផ្លូវ​៣៥០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណខណ្ឌបឹងកេងកង។

ក្នុងប្រតិបត្តិការនេះ កម្លាំង​ជំនាញរបស់ក្រសួងមហាផ្ទៃ បាន​រំដោះ​នារី​ប្រមាណ ១០​នាក់ សុទ្ធតែ​ជនជាតិ​វៀតណាម ដែល​កំពុង​បម្រើការ​នៅ​ទី​តាំងហាង​ម៉ាស្សា​នេះ​។​ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការ​តាម​នីតិវិធី ដើម្បី​ឈាន​ទៅ​ចាត់ការ​ម្ចាស់​ទីតាំង​ខាងលើ​។ ចំណែកនារីបម្រើសេវាទាំងអស់នោះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...