មន្ត្រីនគរបាលម្នាក់ ជាប់សង្សយ័ករណីប៉ងចាប់រំលោភស្ត្រីថៅកែហាងស្រាក្រឡុក ក្នុងបន្ទប់ទឹក
ដោយ Heng  ថ្ងៃទី 6 March, 2020  ម៉ោង 08:23 | សន្តិសុខ​សង្គម

(ភ្នំពេញ) មន្ត្រីនគរបាលម្នាក់រួមនឹងបក្ខពួកចូលផឹកស្រាក្រឡុក ខណៈដែលនារីម្ចាស់ស្រាក្រឡុកដើរទៅបត់ជើងក្នុងបន្ទប់ទឹក បានដើរតាមទៅចាប់ឱបរឹតថើបញក់ញី ប៉ុនបងរួមភេទ តែមិនបានសម្រេចក៏ប្រតាយប្រតប់គ្នាស្រវ៉ាដណ្ដើមបានកាតនគរបាលកំហូចរូបនោះ។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៤និង១០នាទីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នេះនៅហាងលក់ស្រាក្រឡុក តាមមហាវិថីឈ្នះ ឈ្នះ ភូមិត្រាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ច ដ មានទីលំនៅ ក្នុងខណ្ឌពោធិ៍សែនជ័យ មុខរបរលក់ដូរ នៅចំណុច ខាងលើពេលរាត្រី ។ ចំណែកជនសង្ស័យ បើតាមសម្តីរបស់ជនរងគ្រោះ អះអាង ពេលដែលប្រតាយប្រតបគ្នា ដណ្តើមបានកាត ជាមន្ត្រីនគរបាលជាតិនោះ ឈ្មោះ ប៉ែន ច័ន្ទរស្មី ភេទប្រុស អាយុ៣១ឆ្នាំ មានឋានន្តរសក្តិ ជាអនុសេនីយ៍ត្រី អត្តលេខ៨៣២៣១ នគរបាលជាតិ មានទីលំនៅ ផ្ទះលេខ២៣ ផ្លូវ៣៣៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា គាត់មិនដែលស្គាល់ជនសង្ស័យឡើយ ហើយមុនកើតហេតុ ជនសង្ស័យ រួមជាមួយបក្ខពួក មួយក្រុម ចូលទៅផឹកស៊ីនៅហាងរបស់គាត់ លុះដល់វេលាម៉ោងកើតហេតុ គ្រាដែលគាត់ដើរ ទៅចូលបន្ទប់ទឹក នៅផ្សារបឹងបៃតង ចម្ងាយពីកន្លែងលក់ ប្រមាណ៨០ម៉ែត្រ រៀបចេញមកវិញ ក៏ត្រូវជនសង្ស័យដើរចូលទៅ ហើយធ្វើសកម្មភាពរុញគាត់ឱ្យចូល ក្នុងបន្ទប់ទឹកវិញ រួចចាប់ឱបជាប់ខ្ទប់មាត់ ថើប គាប់ជួន ត្រូវបានប្អូនប្រុសគាត់ ដែលនៅជួយលក់ទីនោះដែរ ដើរទៅតាមហៅ ព្រោះមានភ្ញៀវកុម្ម៉ង់ម្ហូប ទើបដឹងរឿង ស្រែកឆោឡោ ប្រតាយប្រតប់គ្នា ចាប់ទាញបានកាតមន្ត្រីរាជការ ( អត្តសញ្ញាណប័ណ្ណនគរបាលជាតិ ) ចំណែកជនសង្ស័យភ័យរត់គេច ទៅបាត់ទាំងបក្ខពួក លុះមួយសន្ទុះក្រោយមក ជនសង្ស័យ និងបក្ខពួកបានវិលត្រឡប់មកវិញ ព្យាយាមយកកាតទៅវិញ តែជនរងគ្រោះមិនឱ្យ សំខាន់និយាយគ្នារកយុត្តិធម៌សិន តែត្រូវបានក្រុមជនសង្ស័យ រករឿងគំរាមវាយ លើជនរងគ្រោះ២នាក់បងប្អូន ទើបបង្កឱ្យកាន់តែភ្ញាក់ផ្អើល ដល់អ្នកជិតខាង ក្រុមជនសង្ស័យឃើញសភាពមិនស្រួល នាំគ្នារត់គេចបាត់អស់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ប្តឹងទៅសមត្ថកិច្ច ហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងចុះទៅដល់សាកសួរ និងពិនិត្យផ្ទាល់ តាមការចង្អុលបង្ហាញពីជនរងគ្រោះ រួមជាមួយ កាតនគរបាល មានឈ្មោះ ជនសង្ស័យខាងលើ រួចនាំទៅ ប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្តឹង ចាត់ការតាមផ្លូវច្បាប់ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...